Sunday, April 26, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្រ្កាបករណីឆបោកក្រោមរូបភាពក្លែងបន្លំជាអ្នកបោះដុំបន្លែផ្លែឈើ និងឆបោកឱ្យផ្ទេរប្រាក់តាមគណនីធនាគារ

យោងតាមបញ្ជាដឹកនាំរបស់ លោកឧត្ដមសេនីយ៍ទោ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកការស្រាវជ្រាវ និងបង្រ្កាបលើករណីឆបោកក្រោមរូបភាពបន្លំជាអ្នកបោះដុំបន្លែផ្លែឈើ តាមគណនីតេឡេក្រាម និងឆបោកជនរងគ្រោះឱ្យផ្ទេរប្រាក់តាមគណនីធនាគារ។
ដោយមានការសម្របសម្រួលពី ឯកឧត្តម​ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តត្បូងឃ្មុំ កម្លាំងជំនាញ​ ឃាត់ខ្លួនជនសង្ស័យបានចំនួន​ ០១នាក់ ឈ្មោះ ម.ដ.ន ភេទប្រុស ជនជាតិខ្មែរ។ តាមរយៈការស្រាវជ្រាវ សមត្ថកិច្ចកំណត់បានថា ជនសង្ស័យរូបនេះ បានយកគណនីធនាគាររបស់ខ្លួនធ្វើសកម្មភាព ឆបោកជនរងគ្រោះ ដើម្បីទទួលផលពីអំពើទុច្ចរិតខាងលើនេះ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានការិយាល័យកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។
ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមក្រើនរំលឹកដល់សារធារណជន សូមមានការប្រុងប្រយ័ត្នពេលធ្វើការទូទាត់ប្រាក់តាមគណនីធនាគារ សូមបញ្ជាក់ និងពិនិត្យអោយបានច្បាស់លាស់ ជៀសវាងមានជនខិលខូចក្លែងបន្លំ ដើម្បីឆបោក ឲ្យផ្ទេរប្រាក់តាមគណនីធនាគារមិនស្គាល់ប្រភពច្បាស់លាស់ ដែលបណ្ដាលឲ្យបាត់បង់ទ្រព្យសម្បត្តិជាយថាហេតុ។រក្សាសិទ្ធដោយ៖សុទ្ធលី

×