Sunday, April 26, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនសង្ស័យម្នាក់ ប្រើប្រាស់អាវុធមុតស្រួច ចាក់មកលើកម្លាំងនគរបាល ១នាក់ បណ្ដាលឱ្យរងរបួសធ្ងន់ធ្ងរ ត្រូវបានឃាត់ខ្លួនតាមបទបញ្ជារបស់ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សូមជម្រាបដល់សាធារណជនទាំងអស់ ឱ្យបានជ្រាបអំពីករណីហិង្សាដោយចេតនា និងបានប្រើប្រាស់អាវុធមុតស្រួច ចាក់មកលើកម្លាំងនគរបាល ១នាក់ បណ្ដាលឱ្យរងរបួសធ្ងន់ធ្ងរ ។
កាលពីនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ២៣:០០នាទីយប់ នៅចំណុចប្រគុំតន្រ្តីមួយកន្លែង ស្ថិតនៅក្នុងភូមិបឹងដែង២ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ បង្កឡើងដោយឈ្មោះ ហ៊ី ណៃយី ហៅ ឃ្នី ភេទប្រុស អាយុ២៨ឆ្នាំ ជាតិខ្មែរ ទីលំនៅភូមិបឹងដែង២ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ប្រដាប់ដោយអាវុធមុតស្រួច បានធ្វើសកម្មភាពចាក់ទៅលើកម្លាំងនគរបាល ១នាក់ឈ្មោះ ម៉ាប់ សុផាត អធិការរងទទួលផែនប្រឆាំងគ្រឿងញៀន ត្រូវចំភ្នែកខាងស្តាំ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យនៅរាជធានីភ្នំពេញ និងបានបញ្ចូនបន្ដទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យប្រទេសវៀតណាម ។ ភ្លាមៗនោះ សមត្ថកិច្ចយើងខ្ញុំ បានធ្វើការឃាត់ខ្លួនឈ្មោះ ហ៊ី ណៃយី ហៅ ឃ្នី នាំយកទៅអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ ដើម្បីសាកសួរ និងបន្ដនីតិវិធី ។
បច្ចុប្បន្នជនសង្ស័យឈ្មោះ ហ៊ី ណៃយី ហៅ ឃ្នី ត្រូវបានឃាត់ខ្លួនតាមបទបញ្ជារបស់ ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ដើម្បីកសាងសំណុំតាមនីតិវិធី ។រក្សាសិទ្ធដោយ៖សុទ្ធលី

×