Tuesday, April 21, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីនគរបាលម្នាក់យកកែវស្រា គប់ស្ត្រីជាអ្នកស៊ីឈ្នួលចាប់ទឹកកកតាមកម្មវិធីម្នាក់ បែកក្បាលនិងចំក្រោមភ្នែក ពេលនេះស្នងការ​ខេត្តកំពត​ បញ្ជាឲ្យនាំខ្លួនមកអនុវត្តតាមច្បាប់ ដោយគ្មានការលើកលែង

​ខេត្តកំពត​៖នៅព្រឹកថ្ងៃទី២១ ខែមេសា​ ឆ្នាំ២០២៦នេះ​ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពត បានបង្ហោះ​លេី​ ទំព័រហ្វេសប៊ុកផ្លូវការរបស់លោកថា មន្ត្រីជាអ្នកអនុវត្តច្បាប់ និងជាអ្នកបំរើប្រជាពលរដ្ឋដ៏ល្អ តែបើមន្ត្រីធុននេះគឺមិនមាននៅក្នុងវចនានុក្រមរបស់ខ្ញុំនោះទេ ។ មន្ត្រីដែលផឹកសុីហើយបានយកកែវគប់មកលើប្រជាពលរដ្ឋនិងត្រូវអនុវត្តទោសដោយគ្មានការលើកលែងជាដាច់ខាត ។

លោកឧត្តមសេនីយ៍ទោបានបញ្ជាក់ថា ករណីមន្ត្រីនគរបាលយកកែវគប់មកលើប្រជាពលរដ្ឋបែកក្បាល ខ្ញុំបានបញ្ជាអោយអធិការក្រុងកំពតនាំខ្លួនមកអនុវត្តតាមផ្លូវច្បាប់ដោយគ្មានការលើកលែង សូមសាធារណៈជនមេត្តាជ្រាប ករណីខាងលើជនរងគ្រោះមិនបានមកដាក់បណ្តឹងនោះទេទើបមានការយឺតយ៉ាវក្នុងការទទួលពត៏មាន ។

សូមរំលឹកថា កាលពីវេលាម៉ោង១១យប់ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ស្ថិតក្នុងភូមិអណ្ដូងខ្មែរ សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត ខេត្តកំពត ដោយស្ត្រីម្នាក់ដែលមានឈ្មោះថា ទិត្យធូ ជាអ្នកសុីឈ្នួលចាប់ទឹកកកឲ្យភ្ញៀវតាមកម្មពិធីផ្សេងៗ ត្រូវបានមន្ត្រីនគរបាលម្នាក់ដែលគេស្គាល់ថា បំរើការងារ នៅអធិការដ្ឋាននគរបាលក្រុងកំពត ឈ្មោះ ទេព សុខផេង បានគ-ប់កែវស្រាចំកណ្ដាលមុខ បណ្ដាលឲ្យរងរបួស ត្រូវបានក្រុមកាងារបញ្ជូនទៅសង្រោះបន្ទាន់ភ្លាមៗ ។

ជុំវិញរឿងនេះប្រភពប្រជាពលរដ្ឋបានប្រាប់ឲ្យក្រុមងារងារហង្សតូចដឹងថា ជនរងគ្រោះបានមកចាប់ទឹកកកសុីឈ្នួល ក្នុងកម្មពិធីមួយ ស្ថិតនៅបុរីកុសល្យ មុីរៀល អុីស្ទេត ឯ.ក. ដែលមហាជនស្គាល់ថា ម្ចាស់បុរីជារបស់ឪពុកម្ដាយជនបង្កតែម្ដង ស្ថិតក្នុងភូមិអណ្ដូងខ្មែរ សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត ខេត្តកំពត។ នៅពេលជិតចប់កម្មពិធីទៅហើយ ស្រាប់តែជនសង្ស័យ ខឹងកែវស្រារបស់ខ្លួន អស់ទឹកកក ហៅជនរងគ្រោះមកចាប់ទឹកកកឲ្យយូរពេក បែរជាយកកែវស្រាគប់ចំកណ្ដាលមុខតែម្ដង បណ្ដាលរបួសបែកក្បាលហូរឈាមពេញមុខ និងត្រូវក្រោមភ្នែកខាងឆ្វេង សំណាងល្អដែលមិនត្រូវភ្នែក ទើបក្រុមការងារបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ប្រភពបន្តទៀតថា ជុំវិញរឿងនេះ ភាគីជនរងគ្រោះត្រូវជនបង្កសម្របសម្រួល ឱ្យជនរងគ្រោះទទួលសំណងដើម្បីបញ្ចប់រឿង ចំនួន ២លាន ៥០មុឺនរៀលដែរ តែខាងជនរងគ្រោះមិនព្រមនោះទេ ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×