វីរកងទ័ពខ្មែរមានស្មារតីការពារបូរណភាពទឹកដីខ្មែរ សហគ្រិនខ្មែរក៏មានស្មារីប្រយុទ្ធក្នុងសមរភូមិអាជីវកម្មដូចគ្នា
ក្រោមយុទ្ធនាការ ខ្មែរត្រូវតែខ្លាំង-រួបរួម ស្តង់ដារ សមត្ថភាព
ឯកឧត្ដមបណ្ឌិត អោម សេងបូរ៉ា និងលោកជំទាវ សូ សេរីវឌ្ឍនា បានដឹកនាំសមាជិកគ្រួសារ CEO Master Club ដើម្បីធ្វើដំណើរទៅកាន់ទីក្រុងក្វាងចូវ ប្រទេសចិន ដែលរៀបចំដោយ សភាពាណិជ្ជកម្មកម្ពុជា។
“ហេតុអ្វីបានជាយើងខ្ញុំត្រូវទៅទីនោះ? គោលដៅធំបំផុតរបស់យើងខ្ញុំគឺការផ្សារភ្ជាប់បណ្តាញទំនាក់ទំនងអាជីវកម្មរវាងកម្ពុជា និងចិន តាមរយៈការចូលរួមក្នុងពិព័រណ៍លំដាប់ពិភពលោក Canton Fair លើកទី ១៣៩។
យើងខ្ញុំទៅទីនោះដើម្បីសិក្សាពីវឌ្ឍនភាពនៃបច្ចេកវិទ្យា និងវិស័យអេឡិចត្រូនិកដែលកំពុងផ្លាស់ប្តូរពិភពលោក។ សម្រាប់ម្ចាស់អាជីវកម្មកម្ពុជា ការមើលឃើញកាន់តែឆ្ងាយ គឺមានឱកាសរីកចម្រេីនបន្ថែមកាន់តែខ្ពស់។
យើងមិនត្រឹមតែទៅមើលផលិតផលថ្មីៗនោះទេ ប៉ុន្តែយើងទៅដើម្បីនាំយកឱកាសអាជីវកម្ម និងបង្កើនប្រាក់ចំណូលបន្ថែមសម្រាប់សហគ្រិនខ្មែរយើង។”
“អ្វីដែលពិសេសបំផុតនោះគឺ ការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ឯកឧត្ដមបណ្ឌិត និងលោកជំទាវ ចំពោះសមាជិក CEO Master Club ពេញមួយជីវិត។ លោកទាំងពីរតែងតែផ្តល់ជូននូវឱកាសមាស និងជ្រោមជ្រែងដល់សមាជិកជានិច្ច មិនថាជាការចែករំលែកបទពិសោធន៍ ឬការបើកផ្លូវទៅកាន់ទីផ្សារអន្តរជាតិ។
ដំណើរកម្សាន្តនេះ ក៏ជាការបង្កើនសុភមង្គលក្នុងគ្រួសារ និងពង្រឹងភាពស្និទ្ធស្នាលក្នុងមិត្តភាពអាជីវកម្មឱ្យកាន់តែរឹងមាំ។ កាលណាសហគ្រិនខ្មែររឹងមាំ សេដ្ឋកិច្ចជាតិយើងក៏កាន់តែរីកចម្រើន។”
“ដំណើរទស្សនកិច្ច 4យប់ 5ថ្ងៃនេះ នឹងពោរពេញទៅដោយចំណេះដឹង និងបទពិសោធន៍ថ្មីៗ។ យើងខ្ញុំនឹងមានទស្សនកិច្ចនៅរោងចក្រសំខាន់ៗជាច្រើនទៀត។
សហគ្រិនខ្មែរខ្លាំង សេដ្ឋកិច្ចជាតិខ្មែរខ្លាំង!”













