Monday, April 20, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្មវិធីប្រកួតផ្ដាច់ព្រ័ត្រកីឡាអុកចត្រង្គ បានរកឃើញចំណាត់ថ្នាក់លេខ១បានទៅលើ លោកសុខ លឹមហេង ជាស្ដេចអុកប្រចាំឆ្នាំ២០២៦

ភ្នំពេញ៖នៅថ្ងៃទី០៦ នៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត » នៅរាជធានីភ្នំពេញក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ គ.ស ២០២៦ ត្រូវនឹងថ្ងៃទី១៩ មេសា ពិសេសនៅទីតាំងទាំង៦ ដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងរដ្ឋបាលរាជធានីភ្នំពេញ បងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិនៅតែបន្តមកចូលរួមអបអរសាទរ ព្រឹត្តិការណ៍ «នគរសង្ក្រាន្ត »យ៉ាងច្រើនកុះករអាចវាយតម្លៃបានថាមានចំនួនច្រើនជាងកាលពីម្សិលម៉ិញបើទោះបីនារាត្រីចុងក្រោយនេះមានភ្លៀងធ្លាក់យ៉ាងខ្លាំងយ៉ាងណាក្ដីតែបងប្អូនប្រជាពលរដ្ឋក៏ដូចភ្ញៀវទេសចរណ៌អន្តរជាតិមានទឹកមុខសប្បាយរីករាយដោយស្នាម
ញញឹមមានសាមគ្គីភាពក្រោមម្លប់សន្តិភាពនិងប្រកបដោយសុវត្ថិភាព។

នាល្ងាចនិងរាត្រីថ្ងៃទី១៩ មេសា ដែលជាថ្ងៃបញ្ចប់ ព្រឹត្តិការណ៍ «នគរសង្ក្រាន្ត » នៅរាជធានីភ្នំពេញឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ,ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ,ឯកឧត្តមថោង ខុន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកម្មពិសេសនិងជាប្រធានគណៈកម្មាធិការអូឡាំពិកកម្ពុជា,ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ ដាំ ដារ៉ានី រដ្ឋលេខាធិការក្រសួងការពារជាតិនិងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានអញ្ជើញជាអធិបតីភាព ក្នុងកម្មវិធីប្រកួតផ្ដាច់ព្រ័ត្រកីឡាអុកចត្រង្គ យកចំណាត់ថ្នាក់លេខ១និងលេខ២ នៅភូមិវប្បធម៌ដណ្ដើមយកពានរង្វាន់សម្ដេចអគ្គមហាសេបតីតេជោហ៊ុន សែនប្រធានប្រឹទ្ធសភា។កម្មវិធីប្រកួតកីឡាអុកចត្រង្គផ្ដួចផ្ដើមគំនិតប្រកបដោយចក្ខុវិស័យរបស់ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីហ៊ុន ម៉ានី រដ្ឋមន្ត្រីមុខងារសាធារៈនិងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ដើម្បីលើកទឹកចិត្តនិងលើកកំពស់កីឡាអុកចត្រង្គជាកីឡាយុទសាស្រ្ដរបស់ខ្មែរ។

សម្ដេចអគ្គមហាសេបតីតេជោហ៊ុន សែនប្រធានប្រឹទ្ឌសភានិងសម្ដេចកិតិព្រទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែននិងសម្ដេចមហាបវធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនិងលោកជំទាវបណ្ឌិតពេជ ច័ន្ទមុនី ហ៊ុន ម៉ាណែតបានជួយឧបត្ថម្ភក្នុងកម្មវិធីនេះ។
សម្រាប់ការប្រកួតនេះ ធ្វើឡើងរវាងលោកសុខ លឹមហេង អាយុ២៤ឆ្នាំ និងលោកជា ស៊ីដេត អាយុ៤១ឆ្នាំដើម្បីដណ្តើមយកពានរង្វាន់សម្តេចតេជោ លេខ១និងលេខ២ ។ ជាលទ្ធផល ចំណាត់ថ្នាក់លេខ១បានទៅលើ លោកសុខ លឹមហេង ជាស្ដេចអុកប្រចាំឆ្នាំ២០២៦។ ចំណែកការប្រកួតកាលពីម្សិលម៉ិញ ជាកម្មវិធីប្រកួត កីឡាអុកចត្រង្គ វ័យកុមារ យកចំណាត់ថ្នាក់លេខ១និងលេខ២ ហើយចំណាត់ថ្នាក់លេខ១ បានទៅលើ កុមារា ឈ្មោះ សេង វុត្រា អាយុ១២ឆ្នាំជាស្ដេចអុកប្រចាំឆ្នាំ២០២៦។
សូមបញ្ជាក់ថា ពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ឆ្នាំមមី ឆ្នាំ២០២៦នេះ ក្រោមកិច្ចសហការរវាងសហភាពសហព័ន្ធយុវជនកម្ពុជា ជាមួយ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្ត រយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសា ហើយថ្ងៃនេះ ជាថ្ងៃបញ្ចប់ ព្រឹត្តិការណ៍ «នគរសង្ក្រាន្ត »ហើយ នៅតាមទីតាំងទាំង៦ ដូចជា នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ តំបន់ជុំវិញវត្តភ្នំ បរិវេណសួនច្បារវឌ្ឍនៈ សួនច្បារអតីតទីលានប្រជាធិបតេយ្យ ស្ពាននាគភ្លោះរមណីយដ្ឋានវត្តភ្នំ រហូតដល់ផ្សាររាត្រី ផ្លូវថ្មើរជើងចតុមុខរាជធានី ភ្នំពេញ (Walk Street) និងកម្មវិធីអមនៅបរិវេណបាសាក់លែន (Bassac Lane) និងបរិវេណផ្សារទួលទំពូង៕រក្សាសិទ្ធដោយ៖សុទ្ធលី

×