ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល បានស្រាវជ្រាវឃាត់ខ្លួនក្រុមជនសង្ស័យចំនួន ៩នាក់ ពាក់ព័ន្ធករណី ហឹង្សាដោយចេតនាមានស្ថានទម្ងន់ ទោស ក្មេងទំនេីង (វាយ កំទេចរថយន្ត) នៅចំណុចហាងម៉ាស្សាម៉ាយូរ៉ា ផ្លូវលេខ៤៧ ភូមិ១៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ វេលាម៉ោងប្រហែល ១៩នឹង៣៧នាទី ថ្ងៃទី១៦ ខែមេសា ឆ្នាំ ២០២៦។
ជនសង្ស័យ៖
១-ឈ្មោះ ម៉ាន់ ទ្បុងថាដា ហៅ ដា ភេទប្រុស អាយុ១៧ឆ្នាំ
២-ឈ្មោះ ឯក សខមាន ហៅ មាន ភេទប្រុស អាយុ ១៧ឆ្នាំ
៣ -ឈ្មោះ សុខ ជា ហៅ ជា ភេទប្រុស អាយុ ១៨ឆ្នាំ
៤- ឈ្មោះ ឆុន រ៉ាយុទ្ធ ហៅ យុទ្ធ ភេទប្រុស អាយុ ១៧ឆ្នាំ
៥-ឈ្មោះ នី សាគី ហៅ ភ្លោះ ភេទ ប្រុស កើតឆ្នាំ២០០៦
៦-ឈ្មោះ នី រ៉ាវី ភេទ ប្រុស កើតឆ្នាំ២០០៦
៧-ឈ្មោះ សូរ្យ វិសុទ្ធ ភេទ ប្រុស អាយុ១៦ឆ្នាំ
៨-ឈ្មោះ ញ៉ ឆាលី ភេទ ប្រុស អាយុ១៦ឆ្នាំ
៩-ឈ្មោះ មឿង ពិសី ភេទ ប្រុស អាយុ១៦ឆ្នាំ
វត្ថុតាងចាប់យក៖ ដុំថ្មចំនួន០៤ដុំ, ផ្លាកលេខរថយន្តចំនួន០១បន្ទះ
បច្ចុប្បន្នកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល កំពុងបន្តយកបក្ខពួកបន្តទៀត៕រក្សាសិទ្ធដោយ៖សុទ្ធលី


