ភ្នំពេញ ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានស្នើឲ្យសមាគម អង្គភាព អ្នកសារព័ត៌មាន និងអ្នកអនុវត្តសកម្មភាពក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ទាំងអស់ នៅព្រះរាជាណាចក្រកម្ពុជាសូមបន្តចូលរួមពង្រឹងបន្ថែមទៀត ក្នុងការផ្សព្វផ្សាយនូវព័ត៌មានពិត ត្រឹមត្រូវ និងមានប្រភពច្បាស់លាស់ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ សំដៅធានាបាននូវគុណភាព ព័ត៌មាន សន្តិសុខព័ត៌មាន និងសុវត្ថិភាពព័ត៌មាន ដើម្បីចូលរួម ប្រឆាំងព័ត៌មានក្លែងក្លាយ ដែលក្រសួង ព័ត៌មានបានធ្វើយុទ្ធនាការនាពេលថ្មីៗនេះ។
នេះបើតាមសារលិខិតជូនពររបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានជូនចំពោះសមាគម អង្គភាព អ្នកសារព័ត៌មាន និងអ្នកអនុវត្តសកម្មភាពក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ទាំងអស់ នៅព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ។
ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ ខ្ញុំសូម ជូនពរជ័យ បវរសួស្តី សិរីមង្គល មហាប្រសើរជូនចំពោះ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី សូមប្រកបដោយសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន បញ្ញាញាណភ្លឺថ្លា មាន សុភមង្គល និងវិបុលសុខគ្រប់ប្រការ។
ក្នុងវេលាប្រកបដោយសិរីសួស្តីនេះ ខ្ញុំមានសេចក្តីសោមនស្សរីករាយ សូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយ កម្លាំងចិត្ត បញ្ញាស្មារតី ក្នុងការបំពេញការងាររបស់ខ្លួននាពេល កន្លងមក ប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់ក្នុងការផ្សព្វផ្សាយនូវព័ត៌មានពិត និងត្រឹមត្រូវ ជូនដល់ប្រជាពលរដ្ឋកម្ពុជា និងអន្តរជាតិស្របតាមច្បាប់ស្តីពីរបបសារព័ត៌មាន ធម្មនុញ្ញវិជ្ជាជីវៈសារ ព័ត៌មាន និងវិធានពាក់ព័ន្ធនានា។ ទន្ទឹមគ្នានេះ ខ្ញុំសូមអំពាវនាវដល់ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី សូមបន្តចូលរួមពង្រឹងបន្ថែមទៀត ក្នុងការផ្សព្វផ្សាយនូវព័ត៌មានពិត ត្រឹមត្រូវ និងមានប្រភពច្បាស់លាស់ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ សំដៅធានាបាននូវគុណភាព ព័ត៌មាន សន្តិសុខព័ត៌មាន និងសុវត្ថិភាពព័ត៌មាន ដើម្បីចូលរួម ប្រឆាំងព័ត៌មានក្លែងក្លាយ ដែលក្រសួង ព័ត៌មានបានធ្វើយុទ្ធនាការនាពេលថ្មីៗនេះ។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន សូមបន្តចូលរួមពង្រឹងបន្ថែមទៀត ក្នុងការផ្សព្វផ្សាយនូវព័ត៌មានពិត ត្រឹមត្រូវ និងមានប្រភពច្បាស់លាស់ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ សំដៅធានាបាននូវគុណភាព ព័ត៌មាន សន្តិសុខព័ត៌មាន និងសុវត្ថិភាពព័ត៌មាន ដើម្បីចូលរួម ប្រឆាំងព័ត៌មានក្លែងក្លាយ ដែលក្រសួង ព័ត៌មានបានធ្វើយុទ្ធនាការនាពេលថ្មីៗនេះ៕ រក្សាសិទ្ធដោយ៖សុទ្ធលី



