ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង០០:០៥នាទីអាធ្រាត លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន ចូលរួមដោយលោកវរសេនីយ៍ឯក ញ៉ែម វ៉ន នាយការិយាល័យ និងលោកវរសេនីយ៍ទោ ប៊ុត ស៊ីម៉េង នាយការិយាល័យបានដឹកនាំកម្លាំងជំនាញធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់។
ក្នុងនោះ ឃាត់បានជនសង្ស័យចំនួន៣នាក់ ស្ថិតនៅត្រង់ផ្លូវ៣០ម៉ែត្រ២១៩ កែងផ្លូវ២០២ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ បន្ទាប់មកនៅវេលាម៉ោង ០១:២០នាទី កម្លាំងជំនាញបានបន្តឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់បន្ថែម ត្រង់ចំណុចផ្លូវ១៧១ កែងផ្លូវ១៣៤ សង្កាត់វាលវង់ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ រហូតដល់វេលាម៉ោង០៣:០៥នាទីទាបភ្លឺ កម្លាំងជំនាញបន្តឃាត់ខ្លួនបានជនសង្ស័យចំនួន ០១នាក់បន្ថែម ត្រង់ចំណុចផ្លូវលេខ១៧០សង្កាត់អូរឬស្សីទី១ ខណ្ឌ៧មករា រាជធានីភ្នំពេញ
ពាក់ព័ន្ធនឹងករណីលួច(ម៉ូតូ), លួចមានស្ថានទម្ងន់ទោស(ឆក់ទូរស័ព្ទ) និងទទួលផលចោរកម្ម ក្នុងអំឡុងខែមីនា និងខែមេសា ឆ្នាំ២០២៦។
ជនសង្ស័យខាងលើមានឈ្មោះ៖
-ឈ្មោះ សុះ មហាម៉ាត់ ហៅ ម៉ាត់ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ។
-ឈ្មោះ អៀម សុខកែវ ហៅ តែវ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ។
-ឈ្មោះ អៀម សុខឡាំដា ហៅ អិត ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ។
-ឈ្មោះ សុខ សេង ហៅ សេង ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ។
-ឈ្មោះ យី សុធា ហៅ ធា ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតខ្មែរ។
-ឈ្មោះ លី គឹមហួត ហៅ ហួត ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ។
សម្ភារៈដកហូតរួមមាន៖
-ម៉ូតូម៉ាក ហុងដា សង់សេ១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JC-4347។
-ម៉ូតូម៉ាក ហុងដា សង់សេ១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1LU-7204។
-ម៉ូតូម៉ាក Suzuki Nex ពណ៍ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 1HD-9369។
បច្ចុប្បន្នកម្លាំងជំនាញនាំជនសង្ស័យខាងលើយកមកនាយកដ្ឋាន ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៎៕ រក្សាសិទ្ធដោយ៖សុទ្ធលី




