ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីនៃសាធារណរដ្ឋ បារាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទៅ បំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋបារាំង ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ ។
នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ ក្នុងអំឡុងជំនួបទ្វេភាគីជាមួយ ឯកឧត្តមប្រធានាធិបតី ម៉ាក្រុង នៅវិមានអេលីហ្សេ (Élysée) សម្តេចធិបតីនាយករដ្ឋមន្ត្រី បានអបអរសាទរឯកឧត្តម ប្រធានាធិបតី ចំពោះភាពជោគជ័យដែលបារាំងបានធ្វើជាម្ចាស់ផ្ទះរៀបចំ “កិច្ចប្រជុំកំពូលស្តីពីសុខភាព តែមួយ” និងបានថ្លែងអំណរគុណចំពោះបដិសណ្ឋារកិច្ចដ៏កក់ក្តៅជូន សម្តេចធិបតី និងគណៈប្រតិភូ កម្ពុជា។ កិច្ចប្រជុំបានប្រព្រឹត្តទៅប្រកបដោយបរិយាកាសស្និទ្ធស្នាល និងស្ថាបនាដែលឆ្លុះបញ្ចាំងអំពី មិត្តភាពដ៏យូរអង្វែង និងការជឿទុកចិត្តគ្នារវាងប្រទេសទាំងពីរ ដូចដែលបានគូសបញ្ជាក់តាមរយ ការផ្លាស់ប្តូរទស្សនកិច្ច និងកិច្ចសន្ទនាកម្រិតខ្ពស់ជាច្រើនជាមួយគ្នាទៅវិញទៅមក មានដូចជា ជំនួប រវាងរដ្ឋមន្ត្រីការបរទេសទាំងពីរនៅក្រសួងការបរទេសបារាំង ការសម្ពោធ “សួនឧទ្យាន នរោត្តម សីហនុ” នៅហ្វែអង់តាដីណ័រ កាលពីដើមឆ្នាំនេះ ហើយនិងការរៀបចំកិច្ចប្រជុំកិច្ចពិគ្រោះយោបល់ផ្នែក នយោបាយទ្វេភាគីជាប្រចាំ។
ថ្នាក់ដឹកនាំទាំងពីរបានគូសបញ្ជាក់ឡើងវិញអំពីការប្តេជ្ញាចិត្តរបស់ខ្លួនដើម្បីលើកតម្កើងទំនាក់ ទំនងទ្វេភាគីឲ្យទៅជាដៃគូយុទ្ធសាស្ត្រនៅក្នុងពេលអនាគតដ៏ខ្លីខាងមុខ នឹងបានសង្កត់ធ្ងន់លើសន្ទុះ នៃភាពខ្លាំង និងវឌ្ឍនភាពនៃទំនាក់ទំនងរវាងប្រទេសកម្ពុជា និងបារាំងដែលគាំទ្រដោយវិស័យ កិច្ចសហប្រតិបត្តិការជាច្រើន មានដូចជា ពាណិជ្ជកម្ម និងការវិនិយោគ, ការពារជាតិ និងសន្តិសុខ, អបរំ, សុខភាពសាធារណៈ, ការការពារបតិកភណ្ឌវប្បធម៌, ការគាំទ្រថាមពលកកើតឡើងវិញ ភាពធន់ ទៅនឹងអាកាសធាតុ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។ សម្តេចធិបតី ក៏បានសម្តែងនូវការ ពេញចិត្តចំពោះវិភាគទានដ៏មានតម្លៃ និងយូរអង្វែងរបស់បារាំងចំពោះការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្មក ជាពិសេសតាមរយៈភ្នាក់ងារអភិវឌ្ឍន៍ របស់ប្រទេសបារាំង។
កំណើនទំហំពាណិជ្ជកម្ម ភាគីទាំងពីរបានស្វាគមន៍ការបន្តពង្រីកចំណងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងក៏បានកត់សម្គាល់អំពីគម្រោងសហប្រតិបត្តិការដែលកំពុងដំណើរការ៕ រក្សាសិទ្ធដោយ៖សុទ្ធលី







