Thursday, April 9, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កិច្ច​ប្រតិបត្តិការ​ បង្ក្រាប​ទីតាំង​ (Online Scams) ចំនួន​ ០៩ទី​តាំង​ដោយ​ឃាត់ខ្លួន​ជន​បរទេស​ចំនួន ៣១២នាក់ ស្រី​ ៦១នាក់ នៅ​ក្រុង​បាវិត

ស្វាយរៀង÷ អនុវត្តតាម​បទ​បញ្ជា​ដ៏ខ្ពង់ខ្ពស់​របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ កាលថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ​ ស្នងការនគរបាលខេត្ត​ បាន​ដឹកនាំ​ កងកម្លាំង​នគរបាល​ នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង​ សហការ​ជាមួយ​កម្លាំង​ប្រតិបត្តិការចម្រុះ​របស់​អគ្គ​ស្នងការ​ដ្ឋាន​នគរបាល​ជាតិ​ ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អគ្គស្នងការរងទទួលដឹកនាំការងារប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម និងមានការដឹកនាំសម្របសម្រួលនីតិវិធីពី ឯកឧត្តម ខាំ សុផារី ព្រះរាជអាជ្ញា និងលោក ដូរ៉ា អង្គប្រទាន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានបង្ក្រាបទីតាំងចំនួន០៩ ពាក់ព័ន្ធការលបលួចធ្វើអាជីវកម្មអនឡាញខុសច្បាប់ (Online Scams) ក្នុងនោះ មាន២ទីតាំង ជាកាស៊ីណូ និង​០៧ទីតាំង ជាប្រភេទផ្ទះល្វែង។

ជាលទ្ធផលនៃប្រតិបត្តិការ កម្លាំងជំនាញរកឃើញជនបរទេសសរុបចំនួន ៣១២នាក់ ស្រី​ ៦១នាក់ មានចំនួន​ ០៥សញ្ជាតិ​ ព្រម​ទាំង​ដកហូត​វត្ថុ​តាងរួមមាន៖ កំព្យូទ័រលើតុ ALL IN ONE ចំនួន​១៥០គ្រឿង, កុំព្យូទ័រយួរដៃ ចំនួន​ ០១គ្រឿង,​ MONITOR ចំនួន​ ០១គ្រឿង, ទូរស័ព្ទដៃចម្រុះម៉ាក ចំនួន​ ៥០៥គ្រឿង, រថយន្ត ចំនួន​ ០៤គ្រឿង​ និង​សម្ភារ​ប្រើប្រាស់​មួយ​ចំនួន​ទៀត៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×