Thursday, April 9, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រតិបត្ដិការឆ្លងខេត្ដរាជធានី​ សមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀនខេត្ដកំពង់ស្ពឺ​បង្រ្កាបបានមុខសញ្ញា២នាក់​ថ្នាំញៀនប្រភេទចម្រុះជាង​១០គីឡូក្រាម.

កំពង់ស្ពឺ ៖​ អនុវត្ដតាមបទបញ្ជានិងការដឹកនាំដ៏ខ្ពង់ខ្ពស់លោកឧត្ដមសេនីយ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការ​នគរបាលខេត្ដកំពង់ស្ពឺ​ និងបានការ​សម្របសម្រួលនីតិវិធីពី​ ឯកឧត្ដម​ សុិន​ វិរៈ​ ព្រះរាជអាជ្ញា​ នៃអយ្យការ​អមសាលាដំបូងខេត្ដកំពង់ស្ពឺ​ និងការដឹកនាំកំលាំងផ្ទាល់ពីលោកវរសេនីយ៍ទោ​ ហ៊ាង​ ឈាងលី​ ស្នងការរង​ (ស្ដីទី)​ ផែនការងារប្រឆាំងគ្រឿងញៀន

បេីកប្រតិបត្ដិការតស៊ូលេីករណីមុខសញ្ញាចាស់​ជាក់ស្ដែង​ កាលពីថ្ងៃទី៦​ ខែមេសា​ ឆ្នាំ២០២៦ នៅចំណុ​ចភូមិ​ក្រាំងពង្រ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ កម្លាំងអធិការដ្ឋាននគរបាលស្រុកសំរោងទង បង្ក្រាបមុខសញ្ញាសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀន ឈ្មោះ វង់ ស៊ីថា ហៅ ញ៉ាញ់ ភេទ ប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិជាំ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ​ ដោយដកហូតបានវត្ថុតាងម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន២កញ្ចប់ធំ, ទូរស័ព្ទ ១​គ្រឿង, ម៉ូតូ ១គ្រឿង។

ដោយបានការអនុញ្ញាតបន្ដពីលោក​ឧត្ដមសេនីយ៍ទោ​ ឃឹម​ សុកខៃ​ ស្ន​ង​ការ​ និងការបន្ដនីតិវិធីពីតំណាងអយ្យការ​ នៅថ្ងៃទី៧​ ខែមេសា​ ឆ្នាំ​២០២៦ វេលាម៉ោង១៥:២០នាទី​ ក​ម្លាំ​ងការិ​យាល័យប្រឆាំងគ្រឿងញៀ​ន បាន​បន្តឆែកឆេរផ្ទះរបស់ឈ្មោះ វង់ ស៊ីថា នៅចំណុចភូមិជាំ ឃុំតាសាល ស្រុកឱរ៉ាល់ ដកហូតម្សៅក្រាមពណ៍សថ្លាសង្ស័យជា​គ្រឿងញៀន ប្រភេទមេតំហ្វេតាមី​ន ចំនួន ៣២​កញ្ចប់(ធំ១២,តូច២០) ប្រភេទម្សៅខេ(K)ចំនួន ២កញ្ចប់, ប្រភេទអ៊ឹមឌីអ៊ឹមអេ(MDMA) ចំនួ​ន ៤៩កញ្ចប់, ម្សៅប្រភេទJNX ចំនួ​ន​ ៦កំប៉ុង, ម្សៅម៉ុនស្លឹកឈើចំនួន ៤​កញ្ចប់ធំ, បារីអេឡិចត្រូនិចចំនួន ៣៩ដើម, ទឹ​កអាកុលចំនួន ៣លីត្រ, ឧបករ​ណ៍​កែច្នៃផលិតគ្រឿងញៀនមួយចំនួ​ន​, កាំបិត ១ដើម, អាវុធកែ​ច្នៃ ១​ដើម, វ៉ា​លីចំនួន២, ថង់សម្រា​ប់វេចខ្ចប់គ្រឿងញៀនមួយចំនួន។ បន្ទាប់មកក្រុមប្រតិបត្តិការបានបន្ត​ទៅឃា​ត់ខ្លួ​នឈ្មោះ ឯម ស្រីនា ភេ​ទស្រី អា​​យុ ៣៥ឆ្នាំ ត្រូវជាប្រពន្ធញ៉ាញ់ នៅ​ចំ​ណុចភូមិត្រស់សាលា សង្កាត់ស្វា​យក្រវ៉ាន់ ក្រុងច្បារមន ដកហូ​តទូរ​ស័ព្ទ ១គ្រឿង​ ផ្អែកតាមចម្លើយសា​រ​ភាពថាគ្រឿងញៀនបា​នមកពី ឯ​ ស​ ភ ភេទប្រុស នៅភូមិឈូកវ៉ា២ សង្កាត់ក្រាំងធ្នង់ ខណ្ឌ​សែ​នសុខ រាជធានីភ្នំពេញ (ត្រូវជា​បងបង្កេីតឈ្មោះ​ ឯម ស្រីនា)​ តែ
មុខសញ្ញាគេចខ្លួនក្រោយទទួលដំ​ណឹងពីជនសង្ស័យដែលត្រូវបាន​បង្រ្កាប​ ។

ចំពោះជនសង្ស័យទាំង២នាក់ប្ដីប្រពន្ធ​ រួមជាមួយវត្ថុតាងរឹបអូសបាន​ កម្លាំងការិយាល័យជំនាញ កំពុងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕រក្សាសិទ្ធដោយ៖សុទ្ធលី

×