Thursday, April 9, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ បង្ហាញការជឿជាក់ថា ក្រោមការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ជាមួយនិងកិច្ចសហប្រតិបត្តិការអន្តរជាតិពេញលេញ បញ្ហាប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នេះនឹងត្រូវលុបបំបាត់ទាំងស្រុងពីប្រទេសកម្ពុជា

ភ្នំពេញ​៖ នៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលរៀបចំការធ្វើបទបង្ហាញជូនអង្គទូត និងអង្គការអន្តរជាតិប្រចាំនៅកម្ពុជា នៅទីស្តីការក្រសួង អំពីច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

បទបង្ហាញនេះត្រូវបានដឹកនាំដោយ ឯកឧត្តមទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ ប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយមានការចូលរួមពីតំណាងអង្គទូតចំនួន៣៣រូប និងអង្គការអន្តរជាតិចំនួន៨រូប ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ច្បាប់នេះបង្កើតជាក្របខ័ណ្ឌច្បាប់មួយជាក់លាក់ដែលមានកំណត់ពីបទល្មើសច្បាស់លាស់ និងទោសទណ្ឌធ្ងន់ធ្ងរ។ឯកឧត្តមបានគូសបញ្ជាក់ពីវឌ្ឍនភាពនៃយុទ្ធនាការទូទាំងប្រទេសរបស់កម្ពុជាប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចាប់តាំងពីខែកក្កដាឆ្នាំ២០២៥ មក។

ឯកឧត្តមក៏បានបញ្ជាក់ជាថ្មីថា ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះនៅតែជាអាទិភាពសំខាន់សម្រាប់រាជរដ្ឋាភិបាល និងបានបង្ហាញការជឿជាក់ថា ក្រោមការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ជាមួយនិងកិច្ចសហប្រតិបត្តិការអន្តរជាតិពេញលេញ បញ្ហានេះនឹងត្រូវលុបបំបាត់ទាំងស្រុងពីប្រទេសកម្ពុជា។រក្សាសិទ្ធដោយ៖សុទ្ធលី

×