រាជធានីភ្នំពេញ៖ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃសុក្រ ទី៣ ខែមេសា ឆ្នាំ២០២៦បានចេញសេចក្តីប្រកាសព័ត៌មានឲ្យដឹងថា កងរាជអាវុធហត្ថ បានឃើញការចុះផ្សាយព័ត៌មានតាមបណ្តាញសង្គមជាបន្តបន្ទាប់ អំពី “រឿងរត់ការចូលក្របខ័ណ្ឌ ប្រជាពលរដ្ឋសំណូមពរដល់លោកមេបញ្ញាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសជួយអន្តរាគមន៍ មកប៉េអឹមខេត្តកំពង់ធំ ឈ្មោះ រស់ តឿ សងលុយមកឱ្យ គ្រួសារគាត់វិញ”។
កងរាជអាវុធហត្ថ បានទទួលយកអង្គហេតុ និងរឿងក្ដីខាងលើនេះ ធ្វើការស្រាវជ្រាវ ស៊ើបអង្កេត និងបានកោះអញ្ជើញបុគ្គលដែលពាក់ព័ន្ធរឿងក្តីនេះ ធ្វើការស្តាប់ចម្លើយតាមនីតិវិធី។
កងរាជអាវុធហត្ថ នឹងធ្វើសេចក្ដីប្រកាសព័ត៌មានជូនបុគ្គលដែលពាក់ព័ន្ធ និង សាធារណជន ជ្រាបនៅពេលបញ្ចប់នីតិវិធីក្នុងការស៊ើបអង្កេតរឿងក្ដីនេះ៕ រក្សាសិទ្ធដោយ៖សុទ្ធលី



