Tuesday, May 26, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណៈបញ្ជាការឯកភាពខណ្ឌធ្វើការចុះត្រួតពិនិត្យរដ្ឋបាលជនបរទេស ក្នុងមូលដ្ឋានជាមួយគ្នានោះដែរកម្លាំងបានចុះត្រួតពិនិត្យ៣ខណ្ឌរកឃើញជនបរទេសចំនួន៥៣នាក់

ភ្នំពេញ ៖ ក្រោមការបញ្ជារដឹកនាំដោយ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានបញ្ជារឱ្យគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ ធ្វើការចុះត្រួតពិនិត្យរដ្ឋបាលជនបរទេស ក្នុងមូលដ្ឋានជាមួយគ្នានោះដែរកម្លាំងបានចុះត្រួតពិនិត្យ៣ខណ្ឌ។

នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦​ អភិបាលរងរាជធានីភ្នំពេញ៣រូប​ មានលោក​ ហ៊ុន​ សុរិទ្ធី​ លោក​ ឯក​ ឃុន​ ឌឿន​ លោក​ អឹម​ រ៉នហាស្សាន់​ លោក​ ឧត្តមសេនីយ៍ឯក​ រ័ត​ ស្រ៊ាង​ មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ​ សមត្ថកិច្ចស្នងការនគរបាលរាជធានីភ្នំពេញ​ តំណាង​ លោក​ ជួន​ ណារិន្ទ​ មាន​ ឧត្តមសេនីយ៍ទោ​ ប៊ុន​ សុសិក្ខា​ ស្នងការរង​ លោកឧត្តមសេនីយ៍ទោ​ ញ៉ុងរស់មេត្តា​ លោកឧត្តសេនីយ៍ត្រី​ ស​ ថេន​ លោកឧត្តមសេនីយ៍ទោ​ ប៊ុន​ សត្យា​ លោកស្រីឧត្តមសេនីយ៍ត្រី​ ឆេង​ សារ៉េត​ និងការមានសម្របសម្រួលពីលោក​ សេង​ ហៀង​ និងលោក​ សេង​ រិទ្ធី​ ព្រះរាជ្ញាអមសាលាដំបូរាជធានីភ្នំពេញ​ បានចុះ​ត្រួតពិន្យចំនួន៣ខណ្ឌ​ មានខណ្ឌសែនសុខ​ ខណ្ឌច្បារអំពៅ​ និង​ ខណ្ឌឫស្សីកែវ​

ទីតាំងទី១៖​ ខណ្ឌសែនសុខ៖ផ្លូវ១៩២៨ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី បានរកឃើញជនជាតិចិន ៣២នាក់(គ្មានលិខិតឆ្លងដែន១៧នាក់ , សង្ស័យលិខិតឆ្លងដែនក្លែងក្លាយ០១នាក់)ជនជាតិម៉ាឡេស៊ី ០១នាក់
ជនបរទេសទាំង៣៣នាក់ រត់ពួនអំឡុងពេលសមត្ថកិច្ចចុះត្រួតពិនិត្យ (មិនសហការជាមួយសមត្ថកិច្ច និង ស្នាក់នៅដោយខុសច្បាប់) ។

ទីតាំងទី២៖ខុនដូរ SKY TREE អគារA , B , C ស្ថិតនៅសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ​
បានរកឃើញជនជាតិចិន ០១នាក់ ពាក់ព័ន្ធបទល្មើស Online Scams) ខុសច្បាប់ ក្រោមរូបភាពអូសទាញវិនិយោគខុសច្បាប់ ។
សម្ភារៈ
.កុំព្យូទ័រ All IN ONE ចំនួនសរុប ០៤គ្រឿង
.កុំព្យូទ័រយួដៃ Laptop ចំនួនសរុប ២១គ្រឿង
. ទូរស័ព្ទដៃ ចំនួនសរុប ១០៤គ្រឿង
. លិខិតឆ្លងដែនសញ្ជាតិ០៩ក្បាល
ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)
បានរកឃើញ
.ជនជាតិចិន ១៦នាក់
.ជនជាតិចិនតៃវ៉ាន់ ០១នាក់
. ជនជាតិស្រីលង្កា០៩នាក់ (ស្រី០៤នាក់)
.ជនជាតិឥណ្ឌា ០១នាក់
.ជនជាតិប៉ាគីស្ថាន ០៤នាក់ (ស្រី០១នាក់)
ស្នាក់នៅដោយខុសច្បាប់ និងលើសទិដ្ឋាការ ។

ទីតាំងទី៣៖ផ្ទះលេខ៧៧ ផ្លូវS-02 បុរីប៉េងហួត ភូមិស្វាយតាអុក សង្កាត់វាលស្បូង ខណ្ឌច្បារអំពៅ
បានរកឃើញជនជាតចិន ចំនួន២០នាក់ (គ្មានលិខិតឆ្លដែនចំនួន១០នាក់ )ជាទីតាំង ជនបរទេសប្រមូលផ្តុំស្នាក់នៅដោយខុសច្បាប់ ។

សម្ភារៈវត្ថុតាងសង្ស័យប្រព្រឹត្តបទល្មើស និងជនសង្ស័យជាជនបរទេសទាំងអស់ខាងលើ ប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តនីតិវិធីបន្ត ។ រក្សាសិទ្ធដោយ៖សុទ្ធលី

×