រាជធានីភ្នំពេញ ៖ ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ស្រាវជ្រាវបង្ក្រាបករណីចាប់បង្ខាំងមនុស្សខុសច្បាប់ និងជំរិតទារប្រាក់ ចាប់ខ្លួនជនសង្ស័យ១១នាក់ និងសង្គ្រោះជនរងគ្រោះ៣នាក់។
នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានទទួលពាក្យបណ្តឹងរបស់ឈ្មោះ Phan Van Tien ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិវៀតណាម ដោយកាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង០៣៖៤០នាទី មិត្តស្រីរបស់ខ្លួនឈ្មោះ Lam Thi Nheu អាយុ២១ឆ្នាំ ជនជាតិវៀតណាម ត្រូវបានជនមិនស្គាល់អត្តសញ្ញាណម្នាក់ធ្វើសកម្មភាពបង្ខាំង និងជំរិតទារប្រាក់ ចេញពីចំណុចសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ក្រោយពីមានហេតុការណ៍ខាងលើកើតឡើង ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, លោកវរសេនីយ៍ឯក ហែម បូណា និងលោកវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ធ្វើការស្រាវជ្រាវតាមនីតិវិធី និងជំនាញដោយកំណត់បានអត្តសញ្ញាណ និងទីតាំងបង្ខាំងរបស់ជនសង្ស័យខាងលើ។
រហូតនៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង២១៖២០នាទី កម្លាំងជំនាញបានធ្វើការជួយសង្គ្រោះជនរងគ្រោះខាងលើ និងឃាត់ខ្លួនជនសង្ស័យចំនួន១១នាក់រួមមាន៖
១.ឈ្មោះ Cheng Qing Fu ភេទប្រុស ជនជាតិចិន
២.ឈ្មោះ Yuan Gang ភេទប្រុស ជនជាតិចិន
៣.ឈ្មោះ Cheng Ing Fu ភេទប្រុស ជនជាតិចិន
៤.ឈ្មោះ Zhong Zhu Ming ភេទប្រុស ជនជាតិចិន
៥.ឈ្មោះ Ju Zhong You ភេទប្រុស ជនជាតិចិន
៦.ឈ្មោះ Song Lin LING ភេទប្រុស ជនជាតិចិន
៧.ឈ្មោះ Wang Jiang Bo ភេទប្រុស ជនជាតិចិន
៨.ឈ្មោះ Lan Si Yong ភេទប្រុស ជនជាតិចិន
៩.ឈ្មោះ Chen Xin Biao ភេទប្រុស ជនជាតិចិន
១០.ឈ្មោះ Yang Jia Hao ភេទប្រុស ជនជាតិចិន
១១.ឈ្មោះ Lai Yu Ming ភេទស្រី ជនជាតិចិន ឃាត់ខ្លួនត្រង់ចំណុចសង្កាត់២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ក្រុមជនសង្ស័យខាងលើនេះ បានណាត់នារីរងគ្រោះដើម្បីជួបបម្រើសេវាផ្លូវភេទ រួចក៏ចាប់បង្ខាំង និងជំរិតទារប្រាក់តែម្ដង។ ក្រុមនេះធ្លាប់បានធ្វើសកម្មភាពប៉ុន្មានលើករួចមកហើយ មុនត្រូវបានចាប់ខ្លួន៕
បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងធ្វើការសាកសួរនៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីចាត់ការតាមផ្លូវច្បាប់៕រក្សាសិទ្ធដោយ៖សុទ្ធលី






















