Wednesday, May 13, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ចចាប់អ្នកនេសាទជនជាតិវៀតណាម៣នាក់ ដែលព្រួតគ្នាយកស្ន ចាក់អ្នកនេសាទជនជាតិខ្មែររងរបួសធ្ងន់

កំពង់ឆ្នាំង ៖ បុរសអ្នកនេសាទម្នាក់បានរងរបួសធ្ងន់ ដឹកយកទៅសង្រ្គោះនៅមន្ទីពេទ្យ បន្ទាប់ពីត្រូវជនសង្ស័យជាជនជាតិវៀតណាម១ក្រុមបានព្រួតគ្នា យកស្នចាក់ ក្រោយពីទំនាស់ បើកការណូតជាប់ជាប់មងនិងស្លាបចាក់កាណូត ។ ហេតុការណ៍ហិង្សាបង្កឱ្យរងរបួសនេះបានកើតឡើងកាលពីវេលាម៉ោងនៅវេលាម៉ោង ៦ និង ៣០នាទីព្រឹកថ្ងៃទី ២៣ខែឧសភាឆ្នាំ២០២៥ នៅក្នុងបឹងទ ន្លេសាប ចំណុចបាឡត ស្ថិតនៅព្រំ ប្រទ ល់៣ឃុំ គឺឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ឃុំពាមបាង និង ឃុំផាត់សណ្ដាយ ខេត្តកំ ពង់ធំ។

ជនរងគ្រោះក្នុងករណីហិង្សានេះឈ្មោះ ដួង ខាអាយុ៤៣ឆ្នាំ រស់នៅភូមិកំពង់ព្រះ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៌។ ដោយឡែកជនសង្ស័យដែលត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួនមានឈ្មោះ ១-ង្វៀង វ៉ាន់លឹក ភេទប្រុស អាយុ១៩ឆ្នាំ , ២-ឈ្មោះ ង្វៀង វ៉ាន់លត ភេទប្រុស អាយុ២១ឆ្នាំ , ៣-ឈ្មោះ ចាំង វ៉ាន់នឺ ភេទប្រុស អាយុ៤១ឆ្នាំ ជនសង្ស័យទាំង៣នាក់ ស្នាក់នៅភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។

នៅមុនពេលកើតហេតុ ជនរងគ្រោះនិងប្រពន្ធបានបើកកាណូតទៅនេសាទ ឆ្លងកាត់ចំណុចកើតហេតុខាងលើ។ នៅពេលបើកទៅដល់កន្លែងកើតហេតុ កាណូតជនរងគ្រោះបានជាប់ស្លាបចក្រកាណូត និងមងរបស់ជនជាតិវៀតណាម ដែលដាក់ពាសពេញនឹងបិទទាំងផ្លូវកាណូតគេ ដែលធ្វើចរាចរណ៍ទៀត ។ ពេលឃើញដូចនេះ ក្រុមនេសាទជនជាតិវៀតណាម ស្ទុះទៅរករឿងនិងឈ្លោះប្រកែកគ្នា រួចក៍ទាញស្នចាក់ទៅលើជនរងគ្រោះតែម្តង បណ្តាលឱ្យរងរបួស។ ក្រោយពេលកើតហេតុ ក្រុមជនបង្កបានបើកកាណូតចេញ តែត្រូវសមត្ថកិច្ចឃាត់បាន កសាងសណុំរឿងអនុវត្តតាមនីតិវិធី ។ ដោយឡែកជនរងគ្រោះត្រូវបានដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុកប្រតិបត្តិបរិបូរណ៍ តែដោយសារស្ថានភាពធ្ងន់ធ្ងរបានបញ្ជូនបន្តទៅមន្ទីរពេទ្យឯភ្នំពេញ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×