Wednesday, May 13, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បទបញ្ជារបស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ៖ ប៉ូលិសម្នាក់បើករថយន្តទាំងស្រវឹងបង្កគ្រោះថ្នាក់ចរាចរណ៍ កំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ

ភ្នំពេញ ៖ តាមបទបញ្ជាផ្ទាល់របស់ឯកឧត្តម ឧត្តម សេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ ករណីគ្រោះថ្នាក់ចរាចរណ៍នៅលើកំណាត់ផ្លូវនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន បណ្តាលឲ្យជនរងគ្រោះម្នាក់ស្លាប់ និងរងរបួសធ្ងន់និងស្រាល០៥នាក់នោះ អ្នកបើករថយន្តដែលជាមន្ត្រីនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍កំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់។

អ្នកបើកឡានបុករះមុខក្រសួងមហាផ្ទៃ ជាប៉ូលិសស័ក្តិ៥ តួនាទីជាប្រធានការិយាល័យភស្តុភារនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ វរៈសេនីយ៍ឯក ហ៊ុន ហេង ។

សូមបញ្ជាក់ថា:កាលពីថ្ងៃទី១៥ខែឧសភា ឆ្នាំ២០២៥វេលាម៉ោង១៣និង៥៧នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកេីតឡេីង ត្រង់ចំណុច មុខក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បង្កឡើងដោយរថយន្តLEXUS RX400H បុករះ ម៉ូតូកង់បីចំនួន ០៣គ្រឿង ម៉ូតូ០១គ្រឿង និងរថយន្ត០១គ្រឿង។
រថយន្តម៉ាក LEXUS RX400H ពណ៌ទឹកមាស ពាក់ផ្លាកលេខ ភ្នំពេញ 2AO.2188 ធ្វើដំណើរតាមបណ្ដោយមហាវិថីព្រះនរោត្តម បើកបរក្នុងទិសដៅ ពីត្បូងទៅជើង លុះបើកមកដល់ចំណុចកើតហេតុខាងលើ បានបុករះពីក្រោយយានជាច្រើនគ្រឿងដែលធ្វើដំណើរស្របទិសគ្នា ។

ហេតុការណ៍នេះបង្កឲ្យមានមនុស្សស្លាប់០១នាក់
រងរបួសធ្ងន់០២នាក់ និងរងរបួសស្រាល០៣ស្រាល។

មូលហេតុគ្រោះថ្នាក់គឺ ៖ អ្នកបើកបររថយន្តLEXUS RX400H បើកបរលឿនខ្វះការប្រុងប្រយ័ត្ន និងបើកបរមានជាតិស្រវឹងមានអត្រាជាតិអាល់កុល0.35mg/L៕រក្សាសិទ្ធដោយ៖សុទ្ធលី

×