Wednesday, May 13, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ស៊ុន ចាន់ថុល បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Ted Osius ប្រធាន និងជានាយកប្រតិបត្តិនៃក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន

វ៉ាស៊ីនតោនឌីស៊ី៖ នាព្រឹកថ្ងៃព្រហស្បត្តិ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០២៥ (ម៉ោងនៅក្នុងតំបន់) ឆ្លៀតក្នុងឱកាសបំពេញបេសកកម្មបំពេញបេសកកម្មការងារចរចាលើកិច្ចព្រមព្រៀងបដិការ នៅសហរដ្ឋអាម៉េរិក ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Ted Osius ប្រធាន និងជានាយកប្រតិបត្តិនៃក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន (US-ABC) ដោយមានការចូលរួមផងដែរពីលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម កុយ គួង ឯកអគ្គរាជទូតកម្ពុជា ប្រចាំសហរដ្ឋអាម៉េរិក និងប្រទេសម៉ិចស៊ិចកូ។

ជំនួបនាឱកាសនេះរៀបចំឡើងដើម្បីពិភាក្សាពិនិត្យលទ្ធភាពរួមគ្នាក្នុងការពង្រឹង និងជំរុញការវិនិយោគឯកជនពីសហរដ្ឋអាម៉េរិកមកកម្ពុជាឱ្យបានកាន់តែច្រើនបន្ថែមទៀត។ ក្នុងជំនួបពិភាក្សាការងារនេះក៏មានវត្តមានចូលរួមពី ឯកឧត្តម Wiliam Heidt អតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា និងតំណាងក្រុមហ៊ុន Chevron ផងដែរ៕រក្សាសិទ្ធដោយ៖សុទ្ធលី

×