Thursday, May 14, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កងយោធពលខេមរភូមិន្ទ និងកងទ័ពចិន នឹងសហការរៀបចំ ធ្វើសមយុទ្ធនាគមាសឆ្នាំ២០២៥ ក្រោមប្រធានបទ ប្រតិបត្តិការប្រឆាំងភេវរកម្មរួមគ្នា និងការងារ សង្គ្រោះមនុស្សធម៌

ព្រះសីហនុះ ៖ រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ប្រជានេសាទ សាធារណជន និងអ្នកសារព័ត៌មានទាំងអស់ឱ្យបានជ្រាបថា កងយោធពលខេមរភូមិន្ទ និងកងទ័ពប្រទេសជាមិត្តនឹងសហការរៀបចំ ធ្វើសមយុទ្ធនាគមាសឆ្នាំ២០២៥ ក្រោមប្រធានបទ «ប្រតិបត្តិការប្រឆាំងភេវរកម្មរួមគ្នា និងការងារ សង្គ្រោះមនុស្សធម៌” នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ និងនៅលើផ្ទៃសមុទ្រនិង ដែនអាកាសកម្ពុជាក្នុងតំបន់ខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤។

សមយុទ្ធនាគមាស ឆ្នាំ២០២៥ ក្នុងគោលបំណងដើម្បីលើកកំពស់សមត្ថភាពកងយោធពលខេមរភូមិន្ទក្នុងកិច្ចការពារបូរណភាពទឹកដី ប្រឆាំងនឹងភេរវកម្ម និងជំរុញកិច្ចសហប្រតិបត្តិការ ព្រមទាំងផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមកក្នុងកិច្ចការរក្សា សន្តិភាព សន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ និងការងារសង្គ្រោះមនុស្សធម៌។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ ប្រជានេសាទ សាធារណជន ជ្រាប និង សូមកុំមានការភាន់ច្រឡំ ពេលមានលឺសម្លេងកាំភ្លើង រួមជាមួយការចល័តកងទ័ព នាវាចម្បាំងនៅលើផ្ទៃសមុទ្រ និង យន្តហោះចម្បាំងហោះនៅលើអាកាសតាមពេលវេលាខាងលើ សកម្មភាពនេះគ្រាន់តែជាសមយុទ្ធនាគមាសឆ្នាំ ២០២៥។

ទទួលបានសេចក្តីជូនដំណឹងនេះ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងមានសមត្ថកិច្ចគ្រប់ប្រភេទ ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ត្រូវទទួលបន្ទុកផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងសហការអនុវត្តឱ្យបានល្អប្រសើរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×