Thursday, May 14, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បំណងល្អ សូមស្ត្រីមួយចំនួន បើទំនេរខ្លាំង ឬអផ្សុកពេក សូមកុំទៅរពឹសមាត់ ឬខូចមាត់ និយាយដើមគេ ឬបរិហារបង្កាច់កេរ្ដិ៍អ្នកដទៃ ប្រយ័ត្នគេប្ដឹងឡើងតុលាការ ដូចស្ត្រីឈ្មោះ ប៉ែន រ៉ាលុច និង តាល់ ចន្ទ្រា !

ភ្នំពេញ ៖ CEN សូមធ្វើការក្រើនរំលឹកដោយបំណងល្អមួយក្នុងចំណោមបំណងល្អជាច្រើនទៀត ដល់ស្ត្រីមួយចំនួន ឬស្ត្រីអ្នកជំនួញ ឬស្ត្រីអ្នកធ្វើការងារអ្វីមួយក៏ដោយ បើទំនេរខ្លាំង ឬបើអផ្សុកពេក សូមកុំទៅរពឹសមាត់ ឬខូចមាត់ និយាយដើមគេ ឬនិយាយបរិហារបង្កាច់កេរ្ដិ៍ នរណាម្នាក់ឱ្យសោះ ព្រោះវានឹងមានរឿងវែងឆ្ងាយ ជាពិសេសទទួលរងនូវបណ្ដឹងព្រហ្មទណ្ឌ ពីបទ ” បរិហារកេរ្ដិ៍ , ឬបរិហារបង្កាច់កេរ្ដិ៍អ្នកដទៃ ” នាំឱ្យរវល់ ឡើងតុលាការ ប្រៀបដូចយករឿងអំពល់ទុក្ខដាក់ខ្លួន,  ជាក់ស្ដែង ដូចស្ត្រីខាងក្រោមនេះជាដើម ឈ្មោះ ប៉ែន រ៉ាលុច ជាភរិយារបស់មន្ត្រីរាជការផ្នែកចំការកៅស៊ូម្នាក់ និង ស្ត្រីឈ្មោះ តាល់ ចន្ទ្រា ម្ចាស់ផលិតផលគ្រឿងក្រអូបលើកសម្រស់ Moonfa Shop Beauty និងជាប្រធានក្រុមហ៊ុនសំណង់ ពង្សហ្វាណង់ ខន់ស្ត្រាក់សិន ឯ.ក , ស្ត្រីទាំងពីរនេះ នៅមិននៅ ទៅនិយាយបរិហារបង្កាច់កេរ្ដិ៍ ព័ត៌មាន របស់សារព័ត៌មាន CEN , ហើយត្រូវបាន CEN ប្ដឹងពីបទ ” បរិហារបង្កាច់កេរ្ដិ៍ ” ទៅសាលាដំបូងរាជធានីភ្នំពេញ ដែលមកដល់ពេលនេះ តុលាការកំពុងដំណើរការនីតិវិធី គឺសំណុំរឿងព្រហ្មទណ្ឌ លេខ ១១១២ ចុះថ្ងៃទី២៦  ខែកុម្ភៈ ឆ្នាំ២០២៥។

សូមបញ្ជាក់ថា កន្លងមក ស្ត្រីឈ្មោះ ប៉ែន រ៉ាលុច ជាភរិយារបស់មន្ត្រីរាជការផ្នែកចំការកៅស៊ូម្នាក់ និងស្ត្រីឈ្មោះ តាល់ ចន្ទ្រា ម្ចាស់ផលិតផលគ្រឿងក្រអូបលើកសម្រស់ Moonfa Shop Beauty និងជាប្រធានក្រុមហ៊ុនសំណង់ ពង្សហ្វាណង់ ខន់ស្ត្រាក់សិន ឯ.ក បានខុម្មិនក្នុងផេក facebook ក្នុងអត្ថន័យ វាយប្រហារ ប្រមាថ អំពីព័ត៌មានរបស់ CEN ដែលបានផ្សាយចេញទៅ ក្នុងអត្ថន័យថា ” ជាព័ត៌មានមិនពិត បោកប្រាស់ ជាដើម ” ដូច្នេះ បានធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្ដីថ្លៃថ្នូររបស់អង្គភាពសារព័ត៌មាន CEN យ៉ាងខ្លាំង, ទើប សារព័ត៌មាន CEN បានសម្រេចប្ដឹង ស្ត្រីឈ្មោះ ប៉ែន រ៉ាលុច និង តាល់ ចន្ទ្រា នេះ ពីបទ ” បរិហារបង្កាច់កេរ្ដិ៍ និងញុះញង់ឱ្យមានការរើសអើង ” តាមគោលការណ៍ច្បាប់ និងមានបញ្ញត្តិឱ្យផ្ដន្ទាទោសតាមក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ដែលពេលនេះ តុលាការកំពុងដំណើរការនីតិវិធី លើសំណុំរឿងព្រហ្មទណ្ឌ លេខ ១១១២ ចុះថ្ងៃទី២៦  ខែកុម្ភៈ ឆ្នាំ២០២៥។

អង្គហេតុនៃបណ្ដឹងមានដូចតទៅ : អង្គភាពសារព័ត៌មាន CEN បានផ្សាយព័ត៌មានជាក់ស្ដែង អំពីលោកយាយឈ្មោះ ទួន យ៉ែន មានទីលំនៅភូមិច្រនាងទេរ ឃុំភ្នំប្រាសាទ ស្រុកកំពង់ត្រាច ខេត្តកំពត ស្ដីពី ព័ត៌មានមនុស្សធម៌ នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤ ដើម្បីស្វែងរកបងប្អូនប្រជាពលរដ្ឋដែលមានសទ្ធាជ្រះថ្លាធ្វើបុណ្យទាន ចូលរួមបរិច្ចាគ ជួយដល់បងប្អូនដែលមានជីវភាពខ្វះខាត ក្រលំបាក តោកយ៉ាក ខ្វះមុខខ្វះក្រោយ ជាពិសេស លោកយាយ ទួន យ៉ែន នោះឯង , ហើយខណ:នោះ ក៏មានបងប្អូនពលរដ្ឋមួយចំនួន បានចូលជាថវិកា ៥ដុល្លារ ១០ដុល្លារ និងប្រាក់រៀលមួយចំនួន តាមសទ្ធាជ្រះថ្លា ជូនទៅបុគ្គលិករបស់ CEN ដើម្បីនាំយកទៅប្រគល់ជូន លោកយាយ ទួន យ៉ែន នៅឯខេត្តកំពត , បន្ទាប់មក គឺនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៤ ក្រុមការងារសារព័ត៌មាន CEN បាននាំយកថវិកា និងសម្ភារៈ រួមមាន ប្រាក់ដុល្លារ ១២៧.៥១ដុល្លារអាមេរិក , ប្រាក់រៀល ៥០ ០០០រៀល , អំពូលសូឡាចំនួន ២គ្រាប់ , កង្ហារសូឡា ចំនួន ១ ទៅប្រគល់ជូនលោកយាយ ទួន យ៉ែន ដល់ផ្ទះរបស់គាត់ ដូចមានអាសយដ្ឋានខាងលើ ដោយមានការចូលរួមពីមេភូមិ មេឃុំ មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាល និងមន្ត្រីនគរបាលនៃអធិការដ្ឋានស្រុកកំពង់ត្រាចផងដែរ។ 

ការប្រគល់អំណោយចប់សព្វគ្រប់អស់ហើយ ស្រាប់តែមានគណនីហ្វេសប៊ុករបស់ ស្ត្រីឈ្មោះ ប៉ែន រ៉ាលុច និង តាល់ ចន្ទ្រា បានស៊ែរគណនីរបស់សារព័ត៌មាន CEN ហើយសរសេរថា ” បោកដល់ទីបំផុត ” ដោយអ្នកស្រីទាំងពីរនាក់នេះ បានឆ្លងឆ្លើយគ្នាជាមួយបក្ខពួករបស់គាត់ផ្សេងទៀត ដែលអង្គភាព CEN កំពុងចាត់នីតិវិធីច្បាប់ដូចគ្នា។

សូមបញ្ជាក់ថា ពាក្យប្រមាថ បរិហារបង្កាច់កេរ្ដិ៍ ញុះញង់ឱ្យមានការរើសអើង ខាងលើនេះ ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូរ របស់អង្គភាពសារព័ត៌មាន CEN យ៉ាងធ្ងន់ធ្ងរ គប្បីត្រូវអនុវត្តតាមនីតិវិធីច្បាប់ទៅលើបុគ្គលរូបនេះ និងបក្ខពួក ដែលមានបញ្ញត្តិឱ្យផ្ដន្ទាទោស ក្នុង មាត្រា ៣០៥ , មាត្រា ៣១១ , មាត្រា ៣១២ និង មាត្រា ៤៩៦ នៃក្រមព្រហ្មទណ្ឌព្រះរាជាណាចក្រកម្ពុជា។

នេះជាមេរៀនមួយ សម្រាប់ក្រើនរំលឹកទៅដល់ស្ត្រីមួយចំនួន ដែលអផ្សុកខ្លាំងពេក រពឹសមាត់ ខូចមាត់ និយាយដើមគេ ឬបរិហារបង្កាច់កេរ្ដិ៍អ្នកដទៃ ត្រូវបានគេចាប់ភស្តុតាងជាប់ ហើយចុងក្រោយត្រូវគេប្ដឹង ដូចស្ត្រីឈ្មោះ ប៉ែន រ៉ាលុច និង តាល់ ចន្ទ្រា នេះអ៊ីចឹង គឺពិតជានាំអំពល់ទុក្ខដាក់ខ្លួន, ដូច្នេះ CEN សំណូមពរដល់ស្ត្រីមួយចំនួន ដែលអផ្សុកខ្លាំងពេក រពឹសមាត់ ខូចមាត់ សូមកុំនាំទុក្ខដាក់ខ្លួនតាមរយៈនិយាយដើមគេ ឬបរិហារបង្កាច់កេរ្ដិ៍អ្នកដទៃ ប្រយ័ត្នត្រូវគេប្ដឹង។ សារព័ត៌មាន CEN នឹងតាមដានយ៉ាងជាប់លាប់ចំពោះករណី ស្ត្រីឈ្មោះ ប៉ែន រ៉ាលុច និង តាល់ ចន្ទ្រា នេះ ថាតើវិវត្តន៍ដល់ណាហើយ ?៕ រក្សាសិទ្ធដោយ៖CEN

×