ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជានាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥នេះ ផ្ញើសារលិខិតជូន ដូនជី Raffaella Petrini ប្រធានអភិបាលបុរីវ៉ាទីកង់ គាំទ្រចំពោះព្រះរាជសន្ទរកថា សម្តេច ប៉ាប LÉON XIV បានអំពាវនាវទៅកាន់ពិភពលោក ឱ្យប្រកាន់យកសន្តិភាព។
ក្នុងសារលិខិតនេះ សម្តេចតេជោ បានគូសរំលេចថា អស់រយៈពេលជិតបីទសវត្សរ៍មកហើយ ដែលកម្ពុជា បានរស់នៅក្នុងសន្តិភាព និងភាពរីកចម្រើន បន្ទាប់ពីបានទទួលរងការបំផ្លិចបំផ្លាញដោយអំពើអយុត្តិធម៌ និងអំពើហិង្សា។
សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ក្នុងសារលិខិតនោះថា ការអំពាវនាវរបស់សម្តេចប៉ាប ឱ្យពិភពលោកប្រកាន់យកសន្តិភាព បានរន្ទឺយ៉ាងខ្លាំងក្លានៅក្នុងដួងចិត្តរបស់សហគមកាតុលិកខ្មែរ។
«ក្នុងឋានៈខ្ញុំជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ជានិច្ចកាល ខ្ញុំតែងតែគាំទ្រដល់រាល់ ការខិតខំប្រឹងប្រែងរបស់ប្រជាជាតិ និងប្រជាជននានាលើសកលលោក ដើម្បីសន្តិភាព យុត្តិធម៌ និងការ
ផ្សះផ្សាជាតិ»។ នេះជាការបង្ហាញនូវការគាំទ្ររបស់សម្តេចតេជោ លើសារសំខាន់នៃសុខសន្តិភាព៕រក្សាសិទ្ធដោយ៖សុទ្ធលី





