Monday, May 18, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសម្នាក់ សង្ស័យលោតពីលើអគារ skyline បណ្តាលឲ្យបាត់បង់ជីវិត

ភ្នំពេញ ៖ បុរសវ័យជាង៣០ឆ្នាំម្នាក់ សង្ស័យលោតពីលើអគារ skyline បណ្តាលឲ្យបាត់បង់ជីវិត យ៉ាងអាណោចអាធម៌ ។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៥ ស្ថិតនៅតាមបណ្ដោយផ្លូវ ១៣៤ ក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

ចំពោះករណីខាងលើ ពុំទាន់ដឹងពីរមូលហេតុនៅឡើយ ដោយភ្លាមៗនោះ សមត្ថកិច្ចជំនាញផ្នែកចក្ខុនិងកោសល្យវិច័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កំពុងតែសហការជាមួយសមត្ថកិច្ចអធិការនគរបាលខណ្ឌ៧មករា ធ្វើការត្រួតពិនិត្យនិងកោសល្យវិច័យទៅលើសាកសព ដើម្បីបញ្ជាក់ថា ជាករណីលោតធ្វើអត្តឃាតដោយខ្លួនឯង ឬក៏ជាករណីអ្វីផ្សេង ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×