Monday, May 18, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដកហូតតំណែងអធិការនគរបាលស្រុកស្វាយទាប និងដាក់ពិន័យលើអធិការរងម្នាក់ និងនាយរងផ្នែក ២នាក់ ព្រោះតែប្រព្រឹត្តអំពើពុករលួយ

ខេត្តស្វាយរៀង ៖ ក្រសួងមហាផ្ទៃ បានសម្រេចប្រគល់ភារកិច្ចជូន អគ្គស្នងការនគរបាលជាតិ ដើម្បីអនុវត្តវិន័យលើមន្ត្រីនគរបាលចំនួន ៤រូប នៃអធិការដ្ឋាននគរបាលស្រុកស្វាយទាប ខេត្តស្វាយរៀង។ នេះបើតាម សេចក្តីជូនដំណឹងលេខ ៥២២ ស.ជ.ណ ចុះថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥។
នៅក្នុង ស.ជ.ណ របស់ក្រសួងមហាផ្ទៃ បានសម្រេចឱ្យដកហូតតួនាទីលោកវរសេនីយ៍ទោ សោម សារ៉ន អធិការនគរបាលស្រុកស្វាយទាប និងបន្ថយឋានន្តរស័ក្តិចំនួន២ថ្នាក់។

នៅ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញជម្រាបជូនឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិកម្មវត្ថុ៖ ស្តីពីលទ្ធផល នៃការចុះអង្កេតស្រាវជ្រាវលើខ្លឹមសារគណនីហ្វេសប៊ុកឈ្មោះ Bong Vy ដែល បានផ្ញើសារចូលក្នុងទំព័រហ្វេសប៊ុក ឯកឧត្តមអតីសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤។

រយោង៖-លិខិតលេខ ០៤៦/២៤ កប ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ របស់ក្រុមការងារហ្វេសប៊ុក ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា

ចំណារដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមរអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤។

តបតាមកម្មវត្ថុ និងយោងខាងលើ ខ្ញុំសូមជម្រាបជូន ឯកឧត្តម នាយឧត្តមសេនីយ៍ ជ្រាបថា ក្រសួងមហាផ្ទៃបានចាត់ប្រតិភូអធិការកិច្ច ចុះអង្កេតស្រាវជ្រាវលើខ្លឹមសារគណនីហ្វេសប៊ុកឈ្មោះ Bong-Vy ដែលបានផ្ញើសារចូលក្នុងទំព័រហ្វេសប៊ុក ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ ដោយទទួលបានលទ្ធផលដូចខាងក្រោមៈ

  • ក្នុងពាក្យបណ្ដឹងដែលមានស្នាមមេដៃមន្ត្រីនគរបាលចំនួន ២៤រូប មានស្នាមមេដៃមន្ត្រីនគរ បាលពិតប្រាកដ តែចំនួន ០២រូប ប៉ុណ្ណោះ គឺលោកអនុសេនីយ៍ឯក ផាត់ ផល នាយរងផ្នែកអន្តោប្រវេសន៍ និងលោកអនុសេនីយ៍ឯក កឹម ស៊ីថុន នាយរងផ្នែកនគរបាលយុត្តិធម៌ ដោយលោកវរសេនីយ៍ត្រី វ៉ា សំណាង អធិការរងទទួលផ្នែកនគរបាលយុត្តិធម៌ បានយកក្រដាសសពុំទាន់មានខ្លឹមសារ ទៅឱ្យផ្តិតមេដៃ ក្នុងចេតនា ក្លែងបន្លំឯកសារ ដែលប្រព្រឹត្តផ្ទុយនឹងប្រកាសលេខ ៨៧៣ ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ របស់ ក្រសួងមហាផ្ទៃ ស្តីពីបទវិន័យនគរបាលជាតិកម្ពុជា ត្រង់ជំពូកទី៣ ប្រការ១០ លេខ១ និងជំពូកទី៦ ប្រការ៣២ ចំណុច ខ លេខ២១
  • លោកវរសេនីយ៍ទោ សោម សារិន អធិការ នៃអធិការដ្ឋាននគរបាលស្រុកស្វាយទាប ពិតជា បានលក់វត្ថុតាងនៃបទល្មើសគ្រោះថ្នាក់ចរាចរណ៍ រួមមានរថយន្តម៉ាក Camry ឆ្លាម ចំនួន ០១គ្រឿង គោយន្ត កែច្នៃចំនួន ០១គ្រឿង បានឱ្យមន្ត្រីនគរបាលបង់ប្រាក់ចំនួន ៥០០ ដុល្លារ (ប្រាំរយដុល្លារ) ជាថ្នូរនឹងការ តែងតាំងមុខតំណែង និងដំឡើងឋានន្តរស័ក្តិ បានឱ្យអាណាព្យាបាលរបស់ជនសង្ស័យប្រើប្រាស់គ្រឿងញៀន បង់ប្រាក់ចំនួន ២០០ ដុល្លារ (ពីររយដុល្លារ) ជាថ្នូរនឹងការដោះលែង បានឱ្យមន្ត្រីនគរបាលបង់ប្រាក់ចំនួន ៤០០ ដុល្លារ (បួនរយដុល្លារ) ក្នុង ០១បន្ទប់ ដើម្បីបានចូលបម្រើការងារក្នុងអគារថ្មី បានឱ្យជនជាតិបង់ក្លាដេសឆ្លងដែនខុសច្បាប់បង់ប្រាក់ចំនួន ៥,០០០ដុល្លារ (ប្រាំពាន់ដុល្លារ) ជាថ្នូរនឹងការដោះលែង ព្រមទាំងបានប្រើប្រាស់ពាក្យសំដីមិនសមរម្យទៅកាន់មន្ត្រីនគរបាលក្រោមឱវាទ ដែលទង្វើទាំងនេះបាន ប្រព្រឹត្តផ្ទុយនឹងប្រកាសលេខ ៨៧៣ ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ ស្តីពី បទវិន័យនគរបាលជាតិកម្ពុជា ត្រង់ជំពូកទី៣ ប្រការ១០ លេខ៣ និងលេខ ៨ និងជំពូកទី៦ ប្រការ៣២ ចំណុច ខ លេខ៤ លេខ៥ និងលេខ២១
  • ការិយាល័យបុគ្គលិក និងអធិការដ្ឋាននគរបាលស្រុកស្វាយទាប នៃស្នងការដ្ឋាននគរបាល ខេត្តស្វាយរៀង ពុំបានអនុវត្តតួនាទី ភារកិច្ច ឱ្យស្របតាមបែបបទ និងនីតិវិធីរដ្ឋបាល ហើយមានការបែកបាក់ សាមគ្គីភាពផ្ទៃក្នុងនៅអធិការដ្ឋាននគរបាលស្រុកស្វាយទាប។

ដូចនេះ ក្រសួងមហាផ្ទៃ ប្រគល់ភារកិច្ចជូន អគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បី:

១.អនុវត្តវិន័យតាមប្រកាសលេខ ៨៧៣ ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ របស់ក្រសួង មហាផ្ទៃ ស្តីពីបទវិន័យនគរបាលជាតិកម្ពុជា ត្រង់ជំពូកទី៦ ប្រការ៣២ ដូចខាងក្រោម:

  • ដាក់ទណ្ឌកម្មខាងវិន័យកម្រិតទី១ ចំពោះលោកវរសេនីយ៍ត្រី វ៉ា សំណាង អត្តលេខ ៨៧១៥៩ អធិការរងទទួលផ្នែកនគរបាលយុត្តិធម៌ លោកអនុសេនីយ៍ឯក ផាត់ ផល អត្តលេខ ៣១០៧០ នាយាងផ្នែក អន្តោប្រវេសន៍ និងលោកអនុសេនីយ៍ឯក កឹម ស៊ីថុន អត្តលេខ ៤៨៧៨៦ នាយរងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកស្វាយទាប ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង តាមរូបភាពព្រមានជា លាយលក្ខណ៍អក្សរលើកទី១
  • ដាក់ទណ្ឌកម្មខាងវិន័យកម្រិតទី២ ចំពោះលោកវរសេនីយ៍ទោ សោម សារិន អត្តលេខ ៣៦៤៧៤ អធិការ នៃអធិការដ្ឋាននគរបាលស្រុកស្វាយទាប ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ក្រោមរូបភាពដកហូតមុខតំណែង និងបន្ថយឋានន្តរស័ក្តិចំនួន ០២ថ្នាក់។

២. ណែនាំស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដើម្បី:

នីតិវិធីរដ្ឋបាល ណែនាំទៅការិយាល័យបុគ្គលិកត្រូវពង្រឹងការអនុវត្តតួនាទី ភារកិច្ច ឱ្យស្របតាមបែបបទ និង

  • ណែនាំទៅអធិការដ្ឋាននគរបាលស្រុកស្វាយទាប ត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុងរបស់អង្គភាព និងការអនុវត្តតួនាទី ភារកិច្ច ឱ្យស្របតាមបែបបទ និងនីតិវិធីរដ្ឋបាល។

អាស្រ័យហេតុនេះ សូម ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ ចាត់ចែងអនុវត្តតាមការណែនាំខាងលើឱ្យមានប្រសិទ្ធភាពខ្ពស់៕រក្សាសិទ្ធដោយ៖សុទ្ធលី

×