ភ្នំពេញ ៖ អាជ្ញាធរខណ្ឌកំបូល បានចាត់វិធានការចំពោះទង្វើព្រៃផ្សៃរបស់ ម្ចាស់ហាងគុយទាវ ដែលបាញ់ទឹក បាញ់ម្សៅពន្លត់អគ្គីភ័យ ដាក់ អាជីវករលក់ដូរ នៅផ្សារបូរីពិភពថ្មី ផ្លូវជាតិលេខ ៤ រួចហើយ ។
រដ្ឋបាលខណ្ឌកំបូល បានចុះណែនាំភាគីទំនាស់ឈ្មោះ ប៊ុន វ៉ាន់សៃ ឈ្មោះ កែវ សវុធ ឱ្យបញ្ឈប់ការបាញ់ទឹក និងផ្សែងពន្លុតអគ្គីភ័យ ឬធ្វើអ្វីមួយដែលបង្កឱ្យប៉ះពាល់ដល់កេត្តិយស និងសេចក្ដីថ្លៃថ្នូដល់អាជីវករលក់ដូរនៅទល់មុខផ្នែកខាងជើងផ្លូវបន្តទៀតឡើយ និងបងប្អូនប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវសាធារណៈ ដែលធ្វើឲ្យប៉ះពាល់សុខមាភាពរបស់គាត់ផងដែរ។
ក្នុងករណីមិនព្រមអនុវត្តតាមការណែនាំរបស់ក្រុមការងារនោះទេ រដ្ឋបាលខណ្ឌនឹងចាត់វិធានរដ្ឋបាល និងនីតិវិធីច្បាប់។
លោក ទ្រី វាយោ រៀបរាប់អំពីបញ្ហាដែលបានកើតឡើងជាមួយម្ចាស់ហាងគុយទាវមួយកន្លែង នៅម្ដុំផ្លូវជាតិលេខ ០៤ ផ្សារបុរីពិភពថ្មី.. ខណៈពេលដែលលោកកំពុងតែចតម៉ូតូកង់បីដើម្បីលក់ទឹកអំពៅ ស្រាប់តែមានការមិនពេញចិត្តពីម្ចាស់ហាងគុយទាវដែលនៅទល់មុខហ្នឹងបន្ទាប់មកក៏ប៉ះពាក្យសម្ដីគ្នាបន្តិចបន្តួចបណ្ដាលឲ្យម្ចាស់ហាងគុយទាវនោះទាញទុយោទឹកក៏ដូចជាបំពង់ពន្លត់អគ្គីភ័យបាញ់ស្រោចមកលើម៉ូតូកង់បីដែលលក់ទឹកអំពៅរបស់លោកតែម្ដងរក្សាសិទ្ធដោយ៖សុទ្ធលី










