Monday, May 18, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាលខេត្តបង្កើនអភិបាលស្រុក/ក្រុងនិងអភិបាលរងខេត្តជាស្ត្រីឲ្យបានពីរនាក់

ខេត្តកំពង់ចាម: “ដើម្បីលើកកម្ពស់យេនឌ័រនាពេលខាងមុខនេះអភិបាលរងក្រុង/ស្រុកនិងខេត្ត ត្រូវមានស្ត្រីចំនួនពីរនាក់ដើម្បីជួយសម្រួលការងាររដ្ឋបាលឲ្យបានឆាប់រហ័សជាងមុន”នេះជាប្រសាសន៍លើកឡើងពីសំណាក់ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តថ្លែងនៅក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១១៤នៃទិវាអន្តរជាតិនារី០៨ មីនា ដោយធ្វើឡើងនៅសាលសន្និសីទសាលាខេត្តនាព្រឹកថ្ងៃទី០៧មីនា ឆ្នាំ ២០២៥ ជាមួយនោះគឺមានការចូលរួមពីស្ត្រីមកពីតាមបណ្ដាស្រុក/ក្រុងក្នុងខេត្តមានរហូតដល់ជាង៧០០នាក់។

ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តមានប្រសាសន៍ដោយលើកឡើងថា:ជាការពិតណាស់ស្ត្រីត្រូវតែខិតខំប្រឹងប្រែងដោយខ្លួនឯងឲ្យមានតម្លៃហើយបុរសវិញគឺជាអ្នកជួយជំរុញតាមក្រោយ។ជាក់ស្ដែងគ្រាន់តែនៅមន្ទីរសុខាភិបាលខេត្តកំពង់ចាមគឺមានស្ត្រីរហូតដល់៨០% ឯណោះ ជាមួយនោះត្រូវតែមានកត្តាជំរុញនិងការលើកទឹកចិត្ត ដើម្បីឲ្យខ្លួនឯងមានភាពអង់អាចក្លាហានប្រលូកការងារក្នុងសង្គម។

ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍បន្តថា មានតែយើងខ្លួនឯងទេដែលខ្លាំងនឹងមានការតស៊ូពុះពារអង់អាចដើម្បីឆ្ពោះទៅរកភាពជោគជ័យ។សព្វថ្ងៃប្រទេសជាតិក្រោមការដឹកនាំរបស់សម្ដេចបវរអធិបតីនិងលោកជំទាវគឺបានខិតខំដឹកនាំលើគ្រប់វិស័យជាច្រើនដើម្បីធ្វើយ៉ាងណាឱ្យប្រទេសមានការរីកចម្រើន។ រាល់ថ្ងៃក្រុងកំពង់ចាមត្រូវបានធ្វើការអភិវឌ្ឍន៍ដោយរៀបចំដាក់ប្រព័ន្ធូររំដោះទឹកកខ្វក់ ជាមួយនោះមានផ្លូវជាច្រើនត្រូវបានជីកគាស់កាយហើយក៏បង្ករផលប៉ះពាល់ខ្លះដល់ពលរដ្ឋក្នុងការធ្វើដំណើរ។ជាមួយនោះអាជ្ញាធរខេត្តស្នើដល់បងប្អូនពលរដ្ឋត្រូវតែមានការអត់ធ្មត់ដោយគម្រោងនេះនឹងធ្វើរួចរាល់នៅចុងឆ្នាំ២០២៦និងដើមឆ្នាំ២០២៧ គ្រានោះក្រុងកំពង់ចាមនិងប្រែក្លាយទៅជាទីក្រុងមួយស្រស់ស្អាតដោយរួមមានទាំងប្រព័ន្ធលូរំដោះទឹកភ្លៀងទៀតផង។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថានៅកោះពេជ្រមាត់ទន្លេក្រុងកំពង់ចាមគឺរដ្ឋបាលខេត្តបានជួបពិភាក្សាជាមួយភាគីជប៉ុនរួចរាល់ហើយដែលមានគម្រោងស្ថាបនាផ្សារអុីអន់ទី៥ មិនយូរទេផ្សារនេះនិងត្រូវសាងសង់រួចរាល់ហើយក៏មានការរៀបចំពង្រីកសួនច្បារតាមមាត់ទន្លេ ដើម្បីឲ្យកាន់តែមានភាពស្រស់ស្អាត ដើម្បីទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិមកកម្សាន្តលេង។ឯកឧត្តមអភិបាលខេត្តបានលើកឡើងថាលោកស្រីប៉ាង ដានី អភិបាលរងខេត្តរាល់ថ្ងៃទទួលបន្ទុកការងារសង្គមកិច្ចនិងអប់រំ ហើយមានភាពមមាញឹកច្រើនដូច្នេះដើម្បីលើកកម្ពស់យេនឌ័រគឺពេលខាងមុខនឹងឲ្យមានអភិបាលរងខេត្តជាស្ត្រីចំនួន០២នាក់ ដើម្បីជួយសម្រាលកិច្ចការផ្សេងៗឲ្យបានឆាប់រហ័សចំណែកនៅតាមស្រុក/ក្រុងវិញក៏ត្រូវបានរៀបចំបែបនេះដែរ៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី

×