Monday, May 18, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជរដ្ឋាភិបាលកម្ពុជាសេចក្តីសម្រេចស្តីពីការបង្កើតគណៈកម្មការអន្តរក្រសួងដើម្បីរៀបចំព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប នៅថ្ងៃទី១១-១២ ខែមេសា ឆ្នាំ២០២៥

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ នៅព្រឹកថ្ងៃទី ៧ ខែមីនានេះ បានបញ្ជាក់ក្នុងផេកផ្លូវការថា៖ ក្នុងខែមេសាខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជា នឹងរៀបចំព្រះរាជពិធីបួងសួងចម្រើនសេចក្ដីសុខដ៏ប្រវត្តិសាស្រ្ត នៅមុខប្រាសាទអង្គវត្ត ខេត្តសៀមរាប ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណាព្រះមហាក្សត្រ។

ព្រះរាជពិធីនេះ គឺជាព្រឹត្តិការណ៍ដ៏ពិសេសដែលបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសចូលរួមបួងសួង និងអធិដ្ឋាន ដើម្បីសុំសេចក្ដីសុខសុភមង្គល សន្តិភាព និងការពារពីបារមីវត្ថុសក្តិសិទ្ធិ និងទេវតាថែរក្សាទឹកដីកម្ពុជា។

សូមបងប្អូនជនរួមជាតិទូទាំងព្រះនគរតាំងចិត្តជ្រះថ្លាចូលរួមបួងសួង អធិដ្ឋានដល់បារមីវត្ថុសក្តិសិទ្ធិក្នុងលោក ទេវតាថែរក្សាទឹកដីព្រះរាជាណចក្រកម្ពុជាដ៏មានឫទ្ធីចេស្តារគ្រប់ព្រះអង្គយាងប្រោះព្រុំថែរក្សាព្រះរាជាណចក្រកម្ពុជា និងព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រមទាំងប្រជានុរាស្រ្តគ្រប់ខេត្តខណ្ឌបូរី នូវសព្ទសាធុការពរជ័យ សិរីបវរមហាប្រសើរគ្រប់ប្រការ។

រាជរដ្ឋាភិបាល សម្រេច៖

ប្រការ១…ត្រូវបានបង្កើតគណៈកម្មការអន្តរក្រសួងរៀបចំព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា ដែលមានសមាសភាពដូចខាងក្រោម៖

១-សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជា ប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ប្រធាន

២-ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការ គ.ជ.ប.អ. អនុប្រធាន

៣-ឯកឧត្តម ឈិន កេតនា មានឋានៈ និងបុព្វសិទ្ធិស្មើ ឧបនាយករដ្ឋមន្ត្រី អនុប្រធានអចិន្ត្រៃយ៍៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×