Monday, May 18, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាលារៀនកំពង់ចាមនិងព្រៃវែង បង្កើនគុណភាពជាសាលាគំរូឲ្យបានកាន់តែច្រើនឡើង

ខេត្តកំពង់ចាម: “លោកគ្រូ អ្នកគ្រូដែលបានដឹកដៃសិស្សឆ្លងថ្នល់ដើម្បីបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍ដូច្នេះនេះបង្ហាញឲ្យឃើញថាជាទង្វើល្អយើងត្រូវតែចេះ share តាមបណ្តាញសង្គមឲ្យបានច្រើន”នេះជាប្រសាសន៍លើកឡើងពីសំណាក់ឯកឧត្តមពេជ សោភ័ន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេសនិងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា(គ.វ.អ) ថ្លែងនៅក្នុងកិច្ចប្រជុំការចាប់ផ្ដើមយុទ្ធនាការវគ្គគាំទ្រសាលារៀនគំរូ ដោយធ្វើឡើងនៅសាលសន្និសីទសាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០៥មីនា ឆ្នាំ២០២៥ ជាមួយនោះមានការអញ្ជើញចូលរួមពីសំណាក់លោកគ្រូអ្នកគ្រូមកពីតាមសាលាគំរូមួយចំនួននៅខេត្តកំពង់ចាមនិងមួយផ្នែកមកពីខេត្តព្រៃវែង ប្រយោជន៍ដើម្បីប្រែក្លាយសាលាផ្សេងទៀតឲ្យទៅជាសាលាគំរូកាន់តែច្រើនឡើង។

ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តមានប្រសាសន៍ដោយលើកដឹងថា:
ការអភិវឌ្ឍន៍មូលធនមនុស្សជាលក្ខខណ្ឌចាំបាច់មិនអាចខ្វះបានសម្រាប់ជំរុញពិធីធកម្មនិងកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ននិងភាពធន់។មូលធនមនុស្សមានគុណភាពខ្ពស់និងសុខភាពល្អជាទ្រព្យសកម្មជាតិដ៏រឹងមាំ។ក្រោមការដឹកនាំរបស់សម្ដេចបវរអធិបតីនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានកំណត់អភិវឌ្ឍន៍ធនធានមនុស្សមានសារៈសំខាន់ក្នុងការសម្រេចបាននូវគោលដៅសេដ្ឋកិច្ចឆ្នាំ២០៣០ ដើម្បីក្លាយជាប្រទេស ដែលមានចំណូលមធ្យមកម្រិតទាប សម្រាប់ពលរដ្ឋទូទាំងប្រទេស។

ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍លើកឡើងបន្តថាជាការពិតណាស់ការពង្រឹងគុណភាពអប់រំក៏តម្រូវឲ្យមានការត្រួតពិនិត្យមើលការផ្ដល់សេវាអប់រំជាកញ្ចប់តាំងពីកម្រិតកុមារតូចដល់មធ្យមសិក្សាដោយគុណភាពអប់រំផ្អែកលើកត្តាចូលរួមមានចំនួន០៥ ក្នុងនោះរួមមាន÷ ១. នាយកសាលា
២.កត្តាទី២ គ្រូបង្រៀន កត្តាទី៣ សិស្សានុសិស្ស កត្តាតាទី៤ ការគាំទ្រពីគ្រួសារនិងកត្តាទី០៥ ការគាំទ្រពីក្រសួងអប់រំនិងភាគីពាក់ព័ន្ធ។ ក្នុងន័យនេះពិតជាចាំបាច់ដែលតម្រូវឲ្យសិស្សត្រូវមានមូលដ្ឋានគ្រឹះចំណេះដឹងរឹងមាំចាប់ពីថ្នាក់តូចហ្នឹងត្រូវរៀនភាសាជាតិឲ្យច្បាស់ត្បិតថាទស្សនៈទានភាសាមិនត្រឹមតែជាពាក្យនិយាយនោះទេ។តែវាបង្គ្រប់នៅគំនិតស៊ីជម្រៅក្នុងបរិបទខ្មែរ ក្នុងន័យនេះប្រសិនបើមិនចេះភាសាជាតិច្បាស់ក៏មិនអាចឈានទៅរៀនភាសាបរទេសច្បាស់ដែរដែលនេះហៅថានៃការអប់រំ។

លោកពុទ្ធ ថាត អាយុ៦៥ឆ្នាំ ប្រធានគណៈកម្មការសាលាបញ្ញាខេត ហ៊ុនសែន ស្ថិតនៅក្រុងព្រៃវែង ខេត្តព្រៃវែងមានប្រសាសន៍លើកឡើងថា នៅក្នុងសាលារៀនរបស់លោកសិស្សប្រុសស្រីមានចំនួន៦៧៣នាក់ ហើយសាលាបានប្រែក្លាយជាសាលាគំរូរយៈពេល២ឆ្នាំមកហើយ ។ជាក់ស្ដែងនៅព្រឹកថ្ងៃទី០៥មីនាឆ្នាំ២០២៥ អញ្ជើញមកចូលរួមកម្មវិធីនៅសាលាខេត្តកំពង់ចាមនេះក្នុងគោលបំណងដើម្បីទទួលយកចំណេះដឹង ដើម្បីទៅអនុវត្តនៅសាលារបស់លោកដើម្បីឲ្យទទួលបានការរីកចម្រើនធ្វើយ៉ាងណាប្រែក្លាយជាសាលាល្អ គ្រូល្អ សិស្សល្អ។

ឯកឧត្តមពេជ សោភ័ន ទេសរដ្ឋមន្ត្រីមានប្រសាសន៍ដោយលើកឡើងថា ការរក្សានៅសុខសន្តិភាពពាសពេញប្រទេសកម្ពុជា គឺព្យាកត្តាមួយដែលអំណោយផលដល់វិស័យអប់រំរួមទាំងវិស័យផ្សេងៗទៀតឱ្យកាន់តែមានការរីកចម្រើនធំធាត់។ ជាការពិតណាស់ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតីបានយកចិត្តទុកដាក់លើវិស័យអប់រំដោយធ្វើយ៉ាងណាឱ្យកាន់តែមានគុណភាពប្រកបដោយស្តង់ដារ។ជាមួយនោះយុវជនយុវនារី ដែលបញ្ចប់ការសិក្សាកម្រិតថ្នាក់ឧត្តម ពេលដែលចេញមកគឺមានចំណេះដឹងពិតប្រាកដងាយនឹងប្រកបកិច្ចការផ្សេងៗ ដើម្បីដោះស្រាយជីវភាពគ្រួសារ។ ហើយអ្វីដែលជាទង្វើល្អរបស់លោកគ្រូ អ្នកគ្រូនៅតាមសាលារៀនសូមយកចិត្តទុកដាក់និងស៊ែរតាមបណ្ដាញសង្គមឲ្យបានច្រើន៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី

×