Monday, May 18, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ជូនប្រជាជនងាយរងគ្រោះបំផុតចំនួន ២,២៥០គ្រួសារនៅខេត្ដឧត្ដរមានជ័យ

ខេត្ដឧត្ដរមានជ័យ៖ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ជូនប្រជាជនងាយរងគ្រោះបំផុតចំនួន ២,២៥០គ្រួសារនៅពហុកីឡាដ្ឋានខេត្ត។

នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥នេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ សម្រាលការលំបាករបស់ប្រជាជនងាយរងគ្រោះបំផុតចំនួន ២,២៥០គ្រួសារ មកពីស្រុកបន្ទាយអំពិល ស្រុកចុងកាល់ និងក្រុងសំរោង ខេត្ដឧត្ដរមានជ័យ។

ក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋខាងលើនេះ អ្នកម្ដាយមនុស្សធម៌ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានបង្ហាញនូវអារម្មណ៍នឹករលឹក ប្រកបដោយក្ដីអាណិតស្រលាញ់ ជាពន់ពេក ចំពោះលោកតា លោកយាយ អុំ ពូ មីង កូនក្មួយ ដែលធ្វើឱ្យប្រជាពលរដ្ឋរំភើបចិត្ដយ៉ាងខ្លាំងដោយបានជួបអ្នកម្ដាយមនុស្សធម៌ដោយផ្ទាល់ក្នុងខេត្តឧត្ដរមានជ័យ។

ក្នុងពិធីជួបសំណេះសំណាលនេះផងដែរ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បាននាំយកនូវព្រះរាជសវនីយ៍របស់ ព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្ដិយសកាកបាទក្រហមកម្ពុជា ដែលបានផ្ដាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹកដ៏ជ្រាលជ្រៅចំពោះប្រជានុរាស្ត្រ ជាកូន ជាចៅ ចៅទួត របស់ព្រះអង្គនៅខេត្តឧត្ដរមានជ័យរបស់យើង។

គួររម្លឹកថា កាកបាទក្រហមកម្ពុជា ដែលដឹកនាំដ៏ឈ្លាសវៃ និងរឹងមាំ របស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានធ្វើឱ្យមជ្ឈដ្ឋានជាតិ និងអន្ដរជាតិ មានការស្ងប់ស្ងែងពី ការលះបង់ និងគិតគូរគ្រប់ជ្រកល្ហក ពិសេសរាល់ជនងាយរងគ្រោះបំផុត ដូចជា លោកតា លោកយាយ ចាស់ជរាឥតទីពឹង ក្មេងកំព្រារ ស្ដ្រីមេម៉ាយកូនច្រើន ដែលងាយរងគ្រោះបំផុត៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×