Monday, May 18, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រច័ណ្ឌជនរងគ្រោះ ដែលត្រូវជាសង្សាររបស់ខ្លួន ដែលមានសង្សារថ្មី ហើយបានយកកូនកាំបិត ទៅចាក់សង្សារថ្មីរបស់ជនរងគ្រោះ តែនារីរងគ្រោះរត់មកជួយ ក៏ចាក់ត្រូវ បណ្តាលឲ្យរងបួស

កណ្តាល ៖ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅឃាត់ខ្លួនយុវជន២នាក់ ក្រោយខឹងនារីជាសង្សារមានអ្នកថ្មី ក៏យកកំបិត បម្រុងទៅចាក់សង្សារថ្មីរបស់នាង តែនារីរងគ្រោះរត់មកជួយ ក៏ចាក់ត្រូវ បណ្តាលឲ្យរងបួស ។

ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ក្រោយទទួលពា្យបណ្តឹងនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ អំពីករណី ហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដឹកនាំបញ្ជាដោយលោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ ផ្នែកយុត្តិធម៍ សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់សំណាញ់ និង តាខ្មៅ កំណត់មុខសញ្ញាភិនភាគក្រុមជនសង្ស័យរហូតឈានដល់ការឃាត់ខ្លួន បានយុវជន២នាក់ នៅចំណុចបន្ទប់ជួល ស្ថិតក្នុងភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

យោងតាមចម្លើយ សារភាពថាគាត់ពិតជាបានប្រច័ណ្ឌជនរងគ្រោះដែលត្រូវជាសង្សាររបស់ខ្លួនដែលមានសង្សារថ្មី ហើយបានយកកូនកាំបិត ទៅជាមួយបក្ខពួកគោលបំណងទៅចាក់សង្សារថ្មីរបស់ជនរងគ្រោះ តែត្រូវជនរងគ្រោះរត់មកជួយទើបចាក់ជនរងគ្រោះបណ្តាលឲ្យមានរបួសស្នាមតែម្តង។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងសមត្ថកិច្ចជំនាញ បានកសាងសំណុំរឿងចាប់បញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×