តាកែវ ៖ រដ្ឋបាលខេត្តតាកែវ សូមគោរពជម្រាបជូន សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា អស់លោក លោកស្រី ថ្នាក់ដឹកនាំខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង-ស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោក លោកស្រី បណ្តាក្រុមហ៊ុន ធនាគារឯកជន គ្រឹះស្ថានហិរញ្ញវត្ថុ ម្ចាស់រោងចក្រ សហគ្រាស សណ្ឋាគារ ផ្ទះសំណាក់ ផលិតកម្ម សិប្បកម្ម សេវាកម្ម អាជីវករ ពាណិជ្ជករ អង្គការ សមាគមនានា និងសប្បុរសជនជិតឆ្ងាយ មេត្តាជ្រាបដ៏ខ្ពង់ខ្ពស់ថា ព្រឹត្តិការណ៍បុណ្យទន្លេ លើកទី៩ ខេត្តតាកែវប្រព្រឹត្តទៅ រយៈពេល ០៣ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ ដោយ បើកឱកាសឱ្យប្រជាពលរដ្ឋ និងសាធារណជន ចូលរួមកម្សាន្ត សប្បាយរីករាយ ដែលមានកីឡាមហាជន ជាច្រើនប្រភេទ ការតាំងបង្ហាញនូវមុខម្ហូប អាហារ សម្ភារ ផលិតផលរបស់ភូមិមួយផលិតផលមួយ ព្រមទាំង មានការអុជកាំជ្រួច បង្ហោះគោម និងសម្តែងសិល្បៈផងដែរ។
ក្នុងន័យនេះ រដ្ឋបាលខេត្តតាកែវ សូមអំពាវនាវដល់ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក អ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា អស់លោក លោកស្រី ថ្នាក់ដឹកនាំខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង-ស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោក លោកស្រី បណ្តាក្រុមហ៊ុន ធនាគារឯកជន គ្រឹះស្ថានហិរញ្ញវត្ថុ ម្ចាស់ រោងចក្រ សហគ្រាស សណ្ឋាគារ ផ្ទះសំណាក់ ផលិតកម្ម សិប្បកម្ម សេវាកម្ម អាជីវករ ពាណិជ្ជករ អង្គការ សមាគមនានា និងសប្បុរសជនជិតឆ្ងាយមេត្តាចូលរួមឧបត្ថម្ភគាំទ្រទាំងស្មារតី សម្ភារ និងថវិកា ជាមួយរដ្ឋបាលខេត្ត ក្នុងការរៀបចំព្រឹត្តិការណ៍ដ៏សំខាន់នេះ ដើម្បីបានចូលរួមចំណែកអភិវឌ្ឍ និងផ្សព្វផ្សាយសក្តានុពលរបស់ខេត្ត តាកែវដល់សាធារណជននិងសកលលោក ។
រដ្ឋបាលខេត្តតាកែវ សូមថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ និងក្តីសង្ឃឹមយ៉ាងកក់ក្តៅទុកជាមុន ចំពោះការចូលរួមលេងកម្សាន្ត និងការឧបត្ថម្ភគាំទ្រ និងសូមគោរពជូនពរ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា អស់លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត ក្រុង ស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោក លោកស្រី ប្រធានក្រុមហ៊ុន ធនាគារ គ្រឹះស្ថានហិរញ្ញវត្ថុ រោងចក្រ សហគ្រាស ផលិតកម្ម សិប្បកម្ម សេវាកម្ម ពាណិជ្ជកម្ម អាជីវករ អង្គការក្រៅរដ្ឋាភិបាល សប្បុរសជនជិតឆ្ងាយ ទាំងអស់ ទទួលបានជ័យជម្នះថ្មីៗបន្ថែមទៀតកុំបីអាក់ខានឡើយ។
នៅថ្ងៃទី៤ ខែមិនា ឆ្នាំ២០២៥ វេលាម៉ោង ១២:១៥នាទីរសៀល ឯកឧត្តម វ៉ាហេង ដាវុធ រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និងឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញចុះពិនិត្យទីតាំង សន្តិសុខ សណ្តាប់ធ្នាប់ ត្រៀមរៀបចំសម្រាប់អបអរសាទរ ព្រឹត្តិការណ៍បុណ្យទន្លេលើកទី៩ ឆ្នាំ២០២៥ ដែលខេត្តតាកែវធ្វើជាម្ចាស់ផ្ទះរៀបចំនាថ្ងៃទី ២១-២២-២៣ ខែមីនា ឆ្នាំ២០២៥ ក្នុងនោះក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តតាកែវ បានរៀបចំ កីឡាចំនួន ១០ប្រភេទ នៅសួនច្បារមាត់បឹងតាកែវរួមមាន:
១/ កីឡា ជិះកង់ ចម្ងាយ ៧៥គីឡូម៉ែត្រ ភ្នំពេញ-តាកែវ
២/ កីឡា រត់កម្សាន្តមហាជន ៥០០នាក់
៣/ កីឡា អុកចត្រង្គ មហាជន
៤/ កីឡា កម្សាន្ត រែក បាយខុម លោតម៉ឹក
៥/ កីឡា បាល់ទះ មហាជន
៦/ កីឡា ប៉ូល (បេតង់) មហាជន
៧/ កីឡា ទូក កានូ កាយ៉ាក មហាជន
៨/ ការបង្ហោះគោមរួមគ្នា ៥០០គោម
៩/ កីឡា គុនខ្មែរ
១០/ កីឡា សម្ដែង ប៉ារ៉ាប៉ូទ័រ ៕ រក្សាសិទ្ធដោយ៖សុទ្ធលី























