Monday, May 18, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកជំទាវបណ្ឌិតពេជ ចន្ទមុនី បានមានប្រសាសន៍លើកទឹកចិត្តប្អូនៗយុវតី ត្រូវចូលរួមធ្វើកិច្ចការសង្គមឱ្យសកម្ម

ភ្នំពេញ ៖ កម្មវិធី«បងស្រី និងប្អូនស្រី» របស់សមាគមកាយឫទ្ធិនារីកម្ពុជា ប្រចាំឆ្នាំ២០២៥ ប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមកាយប្ញទ្ធិនារីកម្ពុជា។

លោកជំទាវបណ្ឌិតបានមានប្រសាសន៍លើកទឹកចិត្តប្អូនៗយុវតី ត្រូវចូលរួមធ្វើកិច្ចការសង្គមឱ្យសកម្ម ព្រោះការងារសង្គមពិតជាផ្ដល់ផលប្រយោជន៍ជាច្រើនដល់យុវតីកម្ពុជារបស់យើង។ ការងារសង្គម គឺជាការធ្វើការងារជាក្រុម ដែលអាចធ្វើឱ្យប្អូនៗ កសាងសមត្ថភាព និងបណ្ដុះភាពជឿជាក់លើខ្លួនឯង ចេះសាមគ្គីគ្នា និងបង្កើតទំនាក់ទំនងល្អនៅក្នុងសង្គម។

បន្ថែមពីនេះលោកជំទាវបណ្ឌិតក៏បានបង្ហាញក្ដីសង្ឃឺម និងចង់ឃើញយុវជនក្លាយជាធនធានមនុស្សរបស់សង្គម មិនមែនជាបន្ទុករបស់សង្គម។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានថ្លែងថា កម្មវិធីនេះ «បងស្រី និងប្អូនស្រី» ដែលសមាគមកាយឬទ្ធិនារីកម្ពុជា តែងតែរៀបចំឡើងមកនេះ គឺក្នុងគោលបំណង ដើម្បីឱ្យប្អូនៗក្មួយ ទទួលបាននូវបទពិសោធន៍ដែលល្អៗ ហើយចែករំលែកឱ្យគ្នាទៅវិញទៅមក ហើយទទួលបានចំណេះដឹងមួយ ដែលនៅក្នុងសាលាមិនអាចទទួលបាន។

ថ្ងៃនេះមានសមាគមជាច្រើនបានចូលរួម ទាំងសមាគមកាយឬទ្ធិជាតិ យុវជនកាកបាទក្រហមកម្ពុជា ត.ម.ត និង TYDA ។ «នេះជាឱកាសដើម្បីភ្ជាប់ទំនាក់ទំនងគ្នា ព្រោះគោលដៅរបស់សមាគមយើងទាំងអស់ គឺដើម្បីយុវជន និងយុវតីជំនាន់ក្រោយ ។ទោះបីជាយើងធ្វើការងារផ្សេងៗគ្នា តែគោលដៅរួមតែមួយជាមួយគ្នា»។ ការបញ្ជាក់បន្ថែមរបស់លោកជំទាវបណ្ឌិត។

នៅក្នុងវិធី «បងស្រី និងប្អូនស្រី» គឺមាននូវកម្មវិធីសំណួរ-ចម្លើយដ៏ពិសេសមួយ ដែលធ្វើឡើងរវាងលោកជំទាវបណ្ឌិត និងយុវជន និងយុវតី ជាសមាជិក សមាជិកា នៅក្នុងសមាគមខាងលើ ចោទជាសំណួរ ជូនដល់លោកជំទាវបណ្ឌិត ដើម្បីធ្វើការចែករំលែកបទពិសោធន៍ក្នុងជីវិតផ្ទាល់ខ្លួន ដើម្បីជាចំណេះដឹងមួយល្អក្នុងការពង្រឹងសមត្ថភាពទាំងចិត្ដគំនិត និងស្មារតី ដល់យុវជន និងយុវតី ដើរទៅលើវិថីមួយប្រកបដោយគុណភាព សមត្ថភាព និងសមធម៌ ពិសេសក្លាយជាធនធានមនុស្សដ៏ល្អសម្រាប់ប្រទេសជាតិ មិនមែនជាបន្ទុក៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×