Monday, May 18, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហ្វេសបុកផេក របស់លោកងួន សុភៈ គឺពិតជាបានកំពុងចូលរួមយ៉ាងសកម្មជួយផ្សព្វផ្សាយព័ត៌មានល្អៗ និងរហ័សដល់ប្រជាពលរដ្ឋក្នុងប្រទេស និងពិភពលោក

ភ្នំពេញ៖ ហ្វេសបុកផេក របស់លោក ងួន សុភៈ សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ កំពុងទទួលបានការចាប់អារម្មណ៍ពីមហាជន ដោយបានចូលរួមផ្សព្វផ្សាយនូវមាតិកាព័ត៌មានពិតក្នុងសង្គម ទៅកាន់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ទាំងនៅក្នុងប្រទេស និងនៅក្រៅប្រទេស ក័ដូចជាសាកលលោកផងដែរ បានដឹងពីការអភិវឌ្ឍន៍ប្រទេសកម្ពុជា ទទួលបានការរីកចំរើនយ៉ាងឆាប់រហ័សគ្រប់វិស័យ ក្រោមម្លប់នៃសុខសន្តិភាព។

ហ្វេសបុកផេកឈ្មោះ (ងួន សុភៈ) នេះផងដែរបច្ចុប្បន្ន កំពុងទទួលបាននូវការគាំទ្រ ពីសំណាក់មហាជន គ្រប់មជ្ឈដ្នានពីការចែករំលែកនូវព័ត៌មានពិតនូវមាតិកាសំខាន់ ទាំងនៅរាជធានីភ្នំពេញ និងនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ ព័ត៌មានដែលបានផ្សាយ គឺសុទ្ធសឹងតែជាព័ត៌មានស្តីពីការអប់រំផ្សព្វផ្សាយ ពីការអភិវឌ្ឍន៍រីកចំរើនរបស់រដ្ឋបាលរាជធានីភ្នំពេញ ការរីកចំរើនរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ដឹកនាំ ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
ជាមួយគ្នានោះដែរ បានចូលរួមផ្សព្វផ្សាយពីតំបន់ទេសចរ វប្បធម៌ និងធម្មជាតិ និងតំបន់អេកូទេសចរណ៏និងរមណីដ្ឋានធម្មជាតិនានានៅកម្ពុជា ទៅកាន់ពិភពលោក និងអ្នកទេសចរក្នុងស្រុកឲ្យទៅលេងកំសាន្ត តំបន់ទាំងនោះដើម្បីចូលរួមលើកកម្ពស់វិស័យទេសចរកម្ពុជា ក៏ដូចជាជួយលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិ។
រាជរដ្ឋាភិបាលកម្ពុជា បានកំពុងជុំរុញលើកកម្ពស់វិស័យទេចរណ៍នៅកម្ពុជា ដោយបានចាត់ទុកវិស័យទេសចរជា “មាសបៃតង” មានសក្តានុពលខ្លាំងចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងផ្តល់ការងារដល់ប្រជាពលរដ្ឋ ក៏ដូចជាផ្តល់ចំណូលដល់វិស័យនានា ដូចជាកសិកម្ម សេវាកម្មសណ្ឋាគារ ផ្ទះសំណាក់ សេវកម្មដឹកជញ្ជូន និងផ្តល់ចំណូលដល់ប្រជាសហគមន៍ទេសចរ នៅតំបន់នោះផងដែរ។
លោកអ្នកអាចចូលតាមដាននូវមាតិកាព័ត៌មានពិតពីកម្ពុជា គឺហ្វេសបុកផេក ងួន សុភៈ គឺពិតជាបានកំពុងចូលរួមយ៉ាងសកម្មជួយផ្សព្វផ្សាយព័ត៌មានល្អៗ និងរហ័សដល់ប្រជាពលរដ្ឋក្នុងប្រទេស និងពិភពលោក៕

https://web.facebook.com/sopheak.monuk?mibextid=wwXIfr&rdid=7o3xpeW5K9knMxdN&share_url=https%3A%2F%2Fweb.facebook.com%2Fshare%2F1GCn5YbnPh%2F%3Fmibextid%3DwwXIfr%26_rdc%3D1%26_rdr

×