ភ្នំពេញ ៖ ករណីឃាតកម្ម នារីវ័យ១៨ឆ្នាំម្នាក់ ត្រូវឃាតកសម្លាប់ចងដៃ យកទៅកប់ នៅតាមផ្លូវ ៦០ ម៉ែត្រ សង្កាត់ជើងឯក ខណ្ឌដង្កោ ម៉ោង ២ រសៀល ថ្ងៃទី ០១ មីនា ២០២៥។
នារីខ្មែរឈ្មោះ ហេង សៀវលី ធ្វើការផ្នែកអនឡាញ។ សាកសពត្រូវបានគេប្រទះឃើញកាលពីវេលាម៉ោង ២ រសៀល ថ្ងៃទី ០១ មីនា ២០២៥ នេះ ។ សមត្ថកិច្ចកំពុងស្រាវជ្រាវរកជនដៃដល់មកផ្តន្ទាទោសតាមច្បាប់។
ក្រោយពីទទួលបានដំណឹងនេះ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដង្កោ បានហ៊ុមព័ទ្ធជុំវិញកន្លែងកេីតហេតុ សហការជាមួយផ្នែកជំនាញបច្ចេកទេស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះធ្វេីកោសល្យវិច័យ ដោយមិនដឹងមូលហេតុ នៅឡេីយ៕ រក្សាសិទ្ធដោយ៖សុទ្ធលី






