Monday, May 18, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចធិបតី បានចូលទស្សនាប្រាសាទដំរីក្រាប និងសំណេះសំណាលជាមួយប្រជាសហគមន៍ទេសចរណ៍អន្លង់ធំ ស្ថិតនៅក្នុងភូមិអន្លង់ធំ

សៀមរាប ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ថា ៖ នៅថ្ងៃអង្គារ ទី២៥ កុម្ភៈ ២០២៥ ឆ្លៀតក្រោយបញ្ចប់ពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិត ចូលទស្សនាប្រាសាទដំរីក្រាប និងសំណេះសំណាលជាមួយប្រជាសហគមន៍ទេសចរណ៍អន្លង់ធំ ស្ថិតនៅក្នុងភូមិអន្លង់ធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ។

សម្តេចបវរធិបតី បានថ្លែងថា សហគមន៍ទេសចរណ៍អន្លង់ធំ មានសមាជិកចំនួន ៣២៥គ្រួសារ បម្រើដល់សេវាកម្មទេសចរណ៍ដូចជា ម៉ូតូជួល ផ្ទះស្នាក់ (Homestay) និងអាហារលើភ្នំគូលែនជូនភ្ញៀវជាតិ និងអន្តរជាតិ ដែលមានសក្តានុពលសម្បូរទៅដោយបុរាណស្ថាន និងប្រាសាទនានា បែងចែកចេញជាវង់ធំ និងវង់តូច សរុបចំនួន ៨៥ទីតាំង ដោយអាចធ្វើដំណើរដោយថ្មើរជើង (Trekking) និង សេវាកម្មម៉ូតូជួល ។

សម្តេចបានបន្តទៀតថា ក្រោយពីសំណេះសំណាល និងធ្វេីដំណេីរដោយផ្ទាល់តាមរយ:ការជិះម៉ូតូ ខ្ញុំបានផ្តល់គោលការណ៍ដល់កងវិស្វកម្ម សម្តេចតេជោ ហ៊ុន សែន ខេត្តសៀមរាប ដើម្បីពិភាក្សាជាមួយអាជ្ញាធរអប្សរា ក្នុងការធ្វើឱ្យប្រសើរឡើងនូវផ្លូវសម្រាប់អ្នកទេសចរ ធ្វើដំណើរពីសហគមន៍អន្លង់ធំ រហូតដល់ស្រះដំរី ក្នុងគោលដៅផ្តល់ភាពងាយស្រួល បញ្ចៀសគ្រោះថ្នាក់ និងទាក់ទាញអ្នកទេសចរឱ្យបានកាន់តែច្រើនទៅកាន់កន្លែងនោះ ៕រក្សាសិទ្ធដោយ៖សុទ្ធលី

×