កណ្តាល ៖ បុរសអតីតសង្សាកុហក់ស្ត្រីជាអតីតសង្សារ ថា អោយមកយកគ្រឿងសមុទ្រ ពេលមកដល់មុខបន្ទប់ បែជាយកកាំបិទចុងស្រួចភ្ជុងសំឡុត រួចច្របាច់ក នាងរហូតសន្លប់ ដោយស្មានថាស្លាប់ ក៏ប្រញាប់ធ្វើអត្តឃាតដោយចងកស្លាប់ម្នាក់ឯង ដោយហេតុការណ៍ដ៏ភ្ញាក់ផ្អើល បានកើតឡើងនៅវេលាម៉ោង ១២និង០០នាទីថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២៥ នៅចំណុចក្នុងបន្ទប់ជួលរបស់បុរសរងគ្រោះ (សព) ស្ថិតក្នុងភូមិរកាកោង ឃុំរកាកោងទី(១) ស្រុកមុខកំពូល ខេត្តកណ្តាល ។
លោកវរសេនីយ៏ឯក ឯក លន់ អធិការនគរបាលស្រុកមុខកំពូលបានប្រាប់ឲ្យដឹងថ បុរសនោះ(សព) មានឈ្មោះ ផៃ យ៉ុន ភេទប្រុស អាយុ២៦ឆ្នាំជនជាតិខ្មែរ មុខរបរបើករថយន្តដឹកសិស្ស មានទីលំនៅភូមិពាម ឃុំរកាកោងទី១ ស្រុកមមុខកំពូល ខេត្តកណ្តាល។
វត្ថុតាងបន្សល់ទុកនៅកន្លែងកើតហេតុមាន : កាំបិតចុងស្រួចដងជ័រចំនួន០១, ទូរស័ព្ទម៉ាកoppo ចំនួន០១គ្រឿង ,ស្ពីកឃឺរ័ ចំនួន០១គ្រឿង ,កៅអីជ័រពណ៏ក្រហមចំនួន០៤ត្រួតលើគ្នា, ខ្សែភ្លើងចំនួន០២សរសៃ ពណ៌ខៀវនិងក្រហម ប្រវែង០១ម៉ែត។ ចំនែក ស្ត្រី ជាអតីតសង្សាមានឈ្មោះ ឃៀង រតនា ជាអ្នកគ្រូបង្រៀនភាសារអង់គ្លេស CSL (សាលាធ្វើការជាមួយគ្នា) ។
លោកអធិការបន្តទៀតថា យោងតាមការបំភ្លឺរបស់ : ១-អ្នកគ្រូឃៀង រតនា (អតីតសង្សារ)២-ឈ្មោះ ហេង វណ្ណៈ ត្រូវជាបងប្អូនជីដូនមួយ (របស់សព) ,៣- ឈ្មោះ ហុង រដ្ឋា ត្រូវជាម្ចាស់បន្ទប់ជួល បានបំភ្លឺដូចគ្នា ប្រាប់សមត្ថកិច្ចឲ្យដឹងថា បុរសនោះ(សព) ធ្លាប់មានប្រពន្ធមានកូន០១នាក់ បានបែកបាក់គ្នា ហើយនៅកំឡុងឆ្នាំ២០២៤ បានមកជួលបន្ទប់ស្នាក់នៅតែម្នាក់ឯង (កន្លែងកើតហេតុ) ដោយធ្វើការជាតៃកុងឡានដឹកសិស្សសាលាឯកជនភាសាអង់គ្លេស CSL ហើយក៏បានស្គាល់អ្នកគ្រូ ឃៀង រតនា រួចក៏មានទំនាក់ទំនងស្នេហាជាមួយគ្នា(សង្សារ)។ រហូតមកដល់កំឡុងដើមខែកុម្ភៈឆ្នាំ២០២៥ បុរសនោះ ចាប់ផ្តើមប្រចណ្ឌ និងតែងតែប្រើពាក្យគំរាមទៅលើសង្សារដោយនិយាយថា បើខ្លួនមិនបាន អ្នកណាផ្សេងក៏មិនបានដែរ ដោយមិនចូលចិត្តនិងទង្វើរបស់ជនរងគ្រោះ អ្នកគ្រូ ឃៀង រតនា ក៏សុំផ្តាច់ទំនាក់ទំនងគ្នា តែភាគ្គីខាងបុរស មិនព្រម និងតែងតែសុំអង្វរសុំត្រូវគ្នាវិញ ។
លុះនៅថ្ងៃទី២៣ខែកុម្ភៈឆ្នាំ២០២៥ បុរសនោះបានឆាតfacebookទៅអ្នកគ្រូ ឃៀង រតនា ដោយកុហក់លើកទី ១ ថា ខ្លួនទិញរបស់ផ្ញើរ ដោយអោយអ្នកគ្រូ មកយកនៅបន្ទប់ជួលរបស់ខ្លួន តែអ្នកគ្រូ មិនបានទៅនោះជួបទេ។ លុះនៅថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២៥ បុរសនោះក៏បានឆាត ជាលើកទី២ ដោយកុហកថា ខ្លួនបានទិញគ្រឿងសមុទ្រយកមកផ្ញើ ដោយអោយអ្នកគ្រូ ទៅយកនៅបន្ទប់ជួលរបស់ខ្លួន។
ក្រោយចេញពីបង្រៀននៅវេលាម៉ោង១១និង១០នាទី អ្នកគ្រូ ឃៀង រតនា ក៏បានជិះម៉ូតូមកបន្ទប់ជួលរបស់បុរសនោះ និងក៏បានដើរចូលទៅក្នុងបន្ទប់ ភ្លាមនោះបុរសនោះបានទាញទ្វាបន្ទប់បិតហើយចាក់គន្លឹះទ្វាជាប់ រួចយកកាំបិតចុងស្រួចភ្ជុងទៅលើ អ្នកគ្រូអតីតសង្សារ ដោយនិយាយថា ជាតិក្រោយចាំពួកយើងជួបគ្នា តែដោយអ្នកគ្រូលើកដៃសំពះអង្វរ បុរសនោះក៏ដាក់កាំបិតចុះហើយច្របាច់កអ្នកគ្រូ ផ្តួលទៅលើពូក បណ្តាលឲ្យ អ្នកគ្រូថប់ដង្ហើមសន្លប់បាត់ស្មារតី ដោយឃើញអតីតសង្សារខ្លួនសន្លប់នឹកស្មានថាស្លាប់បាត់បង់ជីវិត បុរសនោះក៏ប្រញាប់ទៅចងកសម្លាប់ខ្លួនឯងដោយប្រើខ្សែភ្លើងចំនួន០២សរសៃ ចងភ្ជាប់ទៅនិងឥដ្ឋខ្យល់លើបង្អួច។ ចំណែកអ្នកគ្រូ ឃៀង រតនា ក្រោយពីរភ្ញាក់ដឹងខ្លួនពីសន្លប់ ក៏ឃើញជនរងគ្រោះចងកស្លាប់ ក៏បានទូរស័ព្ទរាយការណ៏ទៅនាយកសាលារបស់ខ្លួន ហើយក៏មានការភ្ញាក់ផ្អើរដល់ម្ចាស់បន្ទប់ជួល និងដល់សមត្ថកិច្ចប៉ុស្តិ៍។
ក្រោយទទួលព័ត៌មាន កម្លាំងផ្នែកជំនាញ បានសហការជាមួយកម្លាំងប៉ុស្តិ៍ អជ្ញាធរភូមិ ឃុំ គ្រូពេទ្យបង្អែក ចុះទៅកន្លែងកើតហេតុធ្វើការពិនិត្យសពឃើញថា សពជនរងគ្រោះមានស្នាមជាំទ្រុឌនៅផ្នែកក រាងអក្សរអ៊ុយ និងមានវត្ថុរាវស្អិតនៅចុងប្រដាប់ភេទ ក្រៅពីនេះមិនមានស្លាកស្នាមអ្វីផ្សេងទៀតគួរឲ្យកត់សម្គាល់ឡើយ។
តាមការសន្និដ្ឋានរបស់គ្រូពេទ្យ និងជំនាញ សពជនរងគ្រោះស្លាប់ដោយសារធ្វើអត្តឃាត ចងក៕រក្សាសិទ្ធដោយ៖សុទ្ធលី




