ខេត្តកំពង់ចាម ៖ មុខសញ្ញាសកម្មក្រុមចោរប្លន់ប្រដាប់អាវុធល្បី ដែលបាញ់តដៃជាមួយសមត្ថកិច្ច ឥឡូវចាប់បានហើយ ដោយរង្វង់ប្រតិបត្រការណ៍នោះ សមត្ថកិច្ចឃាត់បានជនសង្ស័យ ចំនួន៤នាក់ (ប្រុស៣ស្រីម្នាក់) ស្ថិតនៅភូមិឡអិដ្ឋ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម នៅថ្ងៃទី២៥កុម្ភៈឆ្នាំ២០២៥ ។
មុខសញ្ញាសកម្មក្រុមចោរប្លន់ប្រដាប់អាវុធល្បីថាជាអតីតអាវុធហត្ថម្នាក់ បានធ្វើសកម្មភាពប្លន់គ្រប់ទីកន្លែង ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះតាមដានដឹងជននេះមកជ្រកនៅផ្ទះរបស់ខ្លួន ទើបតែនឹងទិញស្ថិតនៅភូមិឡអិដ្ឋ សង្កាត់បឹងកុក ក្រុងកំពង់ចាម ដោយកម្លាំងជាច្រើននាក់បានឡោមព័ទ្ធនិងបាញ់តបតគ្នាទៅវិញទៅមកជាច្រើនគ្រាប់ រហូតមកដល់វេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី២៥កុម្ភៈឆ្នាំ២០២៥។
ប្រភពពីសមត្ថកិច្ចបានបន្តទៀតថា ក្រោយពីសំឡេងគ្រាប់កាំភ្លើងបាញ់ស្ងប់ស្ងាត់កម្លាំងសមត្ថកិច្ចចម្រុះនៅតែបន្តព័ទ្ធផ្ទះនោះដោយមិនឱ្យមុខសញ្ញាចេញទៅណានោះទេ។ នៅពេលនេះក្រុមចោរបានប្រគល់ខ្លួនឲ្យសមត្ថកិច្ចចាប់ខ្លួន៕ រក្សាសិទ្ធដោយ៖សុទ្ធលី





