Monday, May 18, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កងទ័ពជើងគោកកម្ពុជា – សហរដ្ឋអាមេរិក បញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្ត ក្នុងការពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការទ្វេភាគី

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកង-ទ័ពជើងគោក បានជួបប្រជុំទ្វេភាគីជាមួយនឹង ឯកឧត្តម នាយឧត្តមសេនីយ៍ រ៉ូណាល់ ខ្លាក មេបញ្ជាការកង ទ័ពជើងគោកសហរដ្ឋអាមេរិក ប្រចាំប៉ាស៊ីហ្វិក ដែលកំពុងដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចផ្លូវការនៅ ព្រះរាជាណាចក្រកម្ពុជា។

ក្នុងជំនួបនេះ សមភាគីទាំងពីរបានអបអរសាទរចំពោះខួបអនុស្សាវរីយ៍លើកទី៧៥ នៃទំនាក់ទំនង ការទូត កម្ពុជា-សហរដ្ឋអាមេរិក និងបានសាទរអំពីការរីកចម្រើននៃទំនាក់ទំនងរបស់ប្រទេសទាំងពីរ ក្នុងនោះរួមមាន វិស័យពាណិជ្ជកម្ម ទេសចរណ៍ វប្បធម៌ ប្រឆាំងភេរវកម្ម ថែរក្សាសន្តិភាព ការបោសសម្អាតមីន ការរុករកអិដ្ឋធាតុអតីតយោធាអាមេរិកបាត់ខ្លួន និងកិច្ចសហប្រតិបត្តិការយោធា។

ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានថ្លែងអំណរគុណសហរដ្ឋអាមេរិក ដែលសម្រេចបន្ត ឡើងវិញនូវកម្មវិធីបណ្តុះបណ្តាលសម្រាប់មន្ត្រីយោធាកម្ពុជា និងការបន្តផ្តល់ជំនួយដល់វិស័យសកម្មភាពមីន នៅប្រទេសកម្ពុជា ព្រមទាំងបានគូសបញ្ជាក់អំពីសារៈសំខាន់ នៃជំនួបសន្ទនានៅក្នុងវិស័យការពារជាតិ ដើម្បីកសាងទំនុកចិត្ត និងការជឿជាក់គ្នាទៅវិញទៅមក។ ឯកឧត្តម បានប្តេជ្ញាធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹង ឯកឧត្តម នាយឧត្តមសេនីយ៍ រ៉ូណាល់ ខ្លាក ព្រមទាំងបានលើកឡើងនូវគោលគំនិតកិច្ចសហប្រតិបត្តិការ មួយចំនួន ដើម្បីជំរុញមិត្តភាព ភាពជាដៃគូប្រកបដោយភាពស្ថាបនា តម្លាភាព និងផលប្រយោជន៍ទៅវិញទៅមក។

ឯកឧត្តម នាយឧត្តមសេនីយ៍ រ៉ូណាល់ ខ្លាក បានថ្លែងកត់សម្គាល់ កិច្ចសហប្រតិបត្តិការយោធា បានងាកមកគន្លងវិជ្ជមាន ដោយមានការផ្លាស់ប្តូរទស្សនកិច្ច ការចូលចតនាវាលើកដំបូងក្រោយពីការខកខាន អស់រយៈពេល៨ឆ្នាំ និងបានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អ លើការរុករកអដ្ឋិធាតុកងទ័ព អាមេរិកដែលបានបាត់ខ្លួន ដែលនេះជាកាយវិការប្រកបដោយមនុស្សធម៌។ ឯកឧត្តម ក៏បានជម្រាបអំពី គោលបំណងនៃដំណើរទស្សនកិច្ចនេះ គឺដើម្បីបន្តពង្រឹង និងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការយោធា កម្ពុជា-សហរដ្ឋអាមេរិក និយាយជារួម កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និង កងទ័ពជើងគោក សហរដ្ឋអាមេរិក ប្រចាំប៉ាស៊ីហ្វិក និយាយដោយឡែក។

ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ និង ឯកឧត្តម នាយឧត្តមសេនីយ៍ រ៉ូណាល់ ខ្លាក ក៏បាន បានពិភាក្សាលើសកម្មភាពកិច្ចសហប្រតិបត្តិការ មួយចំនួនរួមមាន៖ (១) កិច្ចសហប្រតិបត្តិការការងារបោស សម្អាតមីន (២) កិច្ចសហប្រតិបត្តិការរុករកអដ្ឋធាតុកងទ័ពអាមេរិកដែលបានបាត់ខ្លួន (៣) ការផ្លាស់ប្តូរបទ ពិសោធន៍ជំនាញ (៤) កិច្ចសន្ទនាកងទ័ពជើងគោក RCA-US LANDFORCE TALK (៥) ពិនិត្យលទ្ធភាព ធ្វើជាសហប្រធាន ម្ចាស់ផ្ទះរៀបចំ សិក្ខាសាលាស្តីពីការគ្រប់គ្រងកងទ័ពជើងគោក នៃបណ្តាប្រទេសក្នុង តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក IPAMS និង (៦) ការរៀបចំឡើងវិញ លំហាត់ឆ្មាំអង្គរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×