Monday, May 18, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជាបញ្ជាក់ពីការប្តេជ្ញាចិត្តចំពោះសន្តិភាព ការអភិវឌ្ឍ និងសិទ្ធិមនុស្សសកល

ភ្នំពេញ ៖ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការ បរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងបទអន្តរាគមន៍ នៅក្នុង High Level Segment នៃ សម័យប្រជុំលើកទី៥៨ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស តាមរយៈវីដេអូថតទុក ។

នាឱកាសថ្លែងបទអន្តរាគមន៍ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់អំពីតម្រូវការចាំបាច់ នូវសន្តិភាព ចំពោះមុខការកើនឡើងនូវភាពមិនច្បាស់លាស់នៃសកលលោក ការបែងចែកភូមិសាស្ត្រ នយោបាយ និងវិបត្តិមនុស្សធម៌។ ឯកឧត្តមបានគូសបញ្ជាក់ថា សន្តិភាពគឺជាមូលដ្ឋានគ្រឹះនៃការ អភិវឌ្ឍប្រកបដោយចីរភាព និងការការពារសិទ្ធិមនុស្ស។ ប្រវត្តិសាស្ត្ររបស់កម្ពុជា គឺជាសក្ខីភាពមួយ នៃការផ្លាស់ប្តូរពីជម្លោះជាង ៣ទសវត្សរ៍ ទៅជាសន្តិភាព ស្ថិរភាព និងវិបុលភាព ក្រោមការដឹកនាំ ប្រកបដោយចក្ខុវិស័យរបស់ សម្តេចតេជោ ហ៊ុន សែន និងយុទ្ធសាស្រ្តឈ្នះ-ឈ្នះ ។

ការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះសន្តិភាពពិភពលោក ត្រូវបានស្តែងឱ្យឃើញតាមរយៈការរួម ចំណែករបស់កម្ពុជាក្នុងបេសកកម្មថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ កងកម្លាំងកម្ពុជា ជិត ១០.០០០ នាក់ ដែលក្នុងនោះជាង ៨០០នាក់ ជាស្ត្រី ត្រូវបានបញ្ជូនឱ្យចូលរួមក្នុងបេសកកម្មថែរក្សា សន្តិភាពរបស់អង្គការសហប្រជាជាតិ (អ.ស.ប.) ក្នុងបេសកកម្មចំនួន១១ នៅទូទាំងពិភពលោក ចាប់តាំងពីឆ្នាំ២០០៦។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់សារជាថ្មីអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល កម្ពុជាចំពោះបញ្ហាសិទ្ធិមនុស្ស ដោយសង្កត់ធ្ងន់អំពីការចូលរួមយ៉ាងសកម្មរបស់កម្ពុជាក្នុងយន្តការសិទ្ធិ មនុស្សអ.ស.ប. ដូចជា យន្តការត្រួតពិនិត្យឡើងវិញជាសកលជុំទី៤ (UPR) នៅខែឧសភា ឆ្នាំ២០២៤ និងការបន្តអនុស្សរណៈនៃការយោគយល់ (MoU) ជាមួយការិយាល័យឧត្តមស្នងការមនុស្សអ.ស.ប. (OHCHR)។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា កម្ពុជាទទួលយកអនុសាសន៍ ចំនួន ៨៥% នៃអនុសាសន៍ UPR ទាំងអស់នេះ បញ្ជាក់យ៉ាងច្បាស់ពីការប្រកាន់ខ្ជាប់នូវការប្តេជ្ញាចិត្ត លើកកម្ពស់សិទ្ធិមនុស្ស និងបើកចំហរចំពោះការសន្ទនាប្រកបដោយស្ថាបនា។

កម្ពុជាគូសបញ្ជាក់អំពីសារៈសំខាន់ និងវាយតម្លៃខ្ពស់ចំពោះភាពមិនលម្អៀង និងយុត្តិធម៌ ក្នុង ការវាយតម្លៃសិទ្ធិមនុស្ស និងស្នើឱ្យអ្នកកាន់អាណត្តិអ.ស.ប ប្រកាន់ខ្ជាប់នូវវិធីសាស្ត្រប្រកបដោយ តុល្យភាព និងកម្មវត្ថុច្បាស់លាស់ ដើម្បីជៀសវាងការធ្វើនយោបាយូបនីយកម្ម និងស្តង់ដារពីរ។

នៅក្នុងការប្តេជ្ញាចិត្តចំពោះអភិបាលកិច្ចតាមបែបប្រជាធិបតេយ្យ កម្ពុជាបន្តជំរុញឱ្យមានការ ចូលរួមរបស់ប្រជាពលរដ្ឋ ដោយពង្រឹងវិធីសាស្រ្តអភិបាលកិច្ចប្រកបដោយបរិយាប័ន្ន គណនេយ្យភាព និងគោរពនីតិរដ្ឋ ដែលជាសសរស្តម្ភសំខាន់នៃការរីកចម្រើលទ្ធិប្រជាធិបតេយ្យ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×