Monday, May 18, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជាការការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រកាសជ្រើសរើសយោធិនថ្មី បំពេញឱ្យក្របខ័ណ្ឌបញ្ជាការដ្ឋាន អាធវុហត្ថ ខេត្ត ស្វាយរៀង ព្រៃវែង ត្បួងឃ្មុំ សម្រាប់ ឆ្នាំ២០២៥

ភ្នំពេញ ៖ កងរាជអាវុធហត្ថលើផ្ទៃប្រទេស អនុគណៈកម្មការជ្រើសរើសរយោធិន នៃកងរាជអាវុធហត្ថ បានចេញសេចក្តីជូនដំណឹង ដល់សិស្ស និស្សិត យុវជន ទាំងអស់ ជ្រាបថា៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃ ប្រទេស ធ្វើការជ្រើសរើសពលទាហាន ដើម្បីបំពេញក្របខ័ណ្ឌឱ្យកងរាជអាវុធហត្ថ។

ចំពោះអ្នកដែលមានបំណង និងស្ម័គ្រចិត្តចូលបម្រើការងារក្នុងកងរាជអាវុធហត្ថ ប្រកបដោយមនសិការ និង ឧត្តមគតិ ក្នុងការបម្រើជាតិមាតុភូមិ សូមអញ្ជើញមកទំនាក់ទំនង ទទួលយកឯកសារ និងដាក់ពាក្យសុំចុះឈ្មោះ ប្រឡងសមត្ថភាព និងពិនិត្យលក្ខណសម្បត្តិ តាមលក្ខខណ្ឌកំណត់(ដោយមិនគិតប្រាក់) នៅបញ្ជាការដ្ឋានកង រាជអាវុធហត្ថខេត្តស្វាយរៀង (រៀងរាល់ម៉ោងធ្វើការ) ។

បេក្ខជន ត្រូវមានអាសយដ្ឋានបច្ចុប្បន្ននៅក្នុងខេត្តស្វាយរៀង ព្រៃវែង និងខេត្តត្បូងឃ្មុំ តែប៉ុណ្ណោះ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×