កំពង់ស្ពឺ ៖ ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ បានឲ្យដឹងថា កំលាំងអធិការនគរបាលស្រុកគងពិសី ជំនាញព្រហ្មទណ្ឌ និងប៉ុស្តិ៍នគរបាលរដ្ឋបាលវាល បានចុះស្រាវជ្រាវរហូតឈានទៅកំណត់បានមុខសញ្ញាជនបង្កភាគីម្ខាងដែលឆ្មក់ឆក់ឱកាសវាយទៅភាគីម្ខាងទៀតបណ្ដាលឲ្យរងរបួស ធ្លាប់មានទំនាស់ហ្នឹងគ្នាកាលពីគ្រាមុន ក្រោយទទួលបានបណ្ដឹង ។
ហេតុការណ៍កេីតឡេីងកាលពីយប់ថ្ងៃ២២ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ ២១ និង២០ នាទី ភាគី
ឈ្មោះ ញ៉ លីហួ ប្រុស ១៧ឆ្នាំ រស់នៅភូមិក្រសាំងជីម៉ែ ឃុំវាល ស្រុកគងពិសី ជិះម៉ូតូម៉ាកនិចពណ៍ស-លឿង ឌុបឈ្មោះ យាន វុតថា ប្រុស ២១ឆ្នាំ រស់នៅភូមិត្បូងភ្នំ ឃុំវាល ស្រុកគងពិសី ឈ្មោះ រ៉ូម៉ា ប្រុស ១៧ឆ្នាំ រស់នៅផ្ទះជួលម្តុំ ឃុំតាំងដួង ជិះម៉ូតូម៉ាកសង់ ឌុបមិត្ដភ័ក្ភ ២នាក់ គោលបំណងជូនមិត្តភ័ក្តទៅភូមិថ្មបាំង ឃុំវាល លុះជិះដល់ផ្លូវបេតុង មុខផ្ទះជួលរោងចក្រ ខនថេ ឌើ មាន ជនសង្ស័យមួយក្រុមស្ទាក់វាយ និងកាប់មកលេីក្រុមខ្លួនបណ្ដាលឲ្យរបួសដៃខាងឆ្វេងដេរ១៥ថ្នេ និងរបួស លើខ្លួនប្រាណ ក្រុមជនសង្ស័យបានវាយកម្ទេចម៉ូតូម៉ាកនិចពណ៍សលឿងបណ្តាលអោយបែកស្តុបមុខក្រោយ កំពិតស្លាកលេខ បែកក្បាំងទាំងសងខាង រីឯមិត្ដភ័ក្ភអ្នករងរបួសខាងលេីរត់អស់ ។
ដោយទទួលបានបញ្ជាពី លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ និងការដឹកនាំផ្ទាល់ពីលោកវរសេនីយ៍ឯក យ៉ាង សុខលី អធិការនគរបាលស្រុកគងពិសី កំលាំងជំនាញបានសហការឃាត់ក្រុមក្មេងទំនើងជាភាគីបង្កបាន ០៦នាក់ បក្ខពួកមួយចំនួនទៀតគេចខ្លួន ៖ ១/-ឈ្មោះ ស៊ឹប ម៉ូសើ ប្រុស ១៩ឆ្នាំ នៅផ្ទះជួលភូមិព្រៃស្តេច ឃុំវាល (អ្នកវាយម៉ូតូ)២/-ឈ្មោះ ប៊ិន បូឆីត ប្រុស ២១ឆ្នាំ នៅផ្ទះជួលភូមិព្រៃស្តេច ឃុំវាល(កាន់ដំបងឬស្សី និងយកម៉ួកសុវត្ថិភាពវាយ) ៣/-ឈ្មោះ មាក សៀវម៉ុល ប្រុស ១៩ ឆ្នាំ នៅផ្ទះជួលភូមិព្រៃស្តេច ឃុំវាល (កាន់មួកសុវត្ថិភាពវាយ)៤/-ឈ្មោះ ភឿត ឡុង ប្រុស ២៤ឆ្នាំ នៅផ្ទះជួលភូមិព្រៃស្តេច ឃុំវាល ៥/-ឈ្មោះ សល់ សុភាន់ ប្រុស ២០ឆ្នាំ នៅផ្ទះជួលភូមិព្រៃស្តេច ឃុំវាល (កាន់ដំបងឬស្សី)៦/-ឈ្មោះ យ៉ុក រុំ ប្រុស ២២ឆ្នាំ នៅផ្ទះជួលភូមិព្រៃស្តេច ឃុំវាល(កាន់ដំបងប្ញស្សី) យោងតាមចម្លេីយក្រុមជនសង្ស័យបានឆ្លើយសារភាពថាដំបូងភាគីម្ខាងជាអ្នកបង្កហេតុមុនដោយជិះម៉ូតូដេញធាក់ក្រុមខ្លួន ទេីបពួកខ្លួនរកវិធីតបតវិញ ។
បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាង ក្រោយសមត្ថកិច្ចសាកសួរ បានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដេីម្បីពិនិត្យនិងបន្ដនីតិវិធី៕រក្សាសិទ្ធដោយ៖សុទ្ធលី










