Monday, May 18, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្តីចុង កាប់ប្រពន្ធស្លាប់ ហើយបន្តទៅកាប់កូនពីរនាក់ទៀត ដោយសង្ស័យភ្លើងប្រចណ្ឌប្រពន្ធមានប្រុសថ្មី

ខេត្តបាត់ដំបង : នៅថ្ងៃទី២២ ខែកុម្ភៈ ២០២៥ វេលាម៉ោង០២ និង០០ នាទីយប់ទៀបភ្លឺ ត្រង់ចំណុចក្រុមទី១ ភូមិផ្អៀង ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង មានករណី ឃាតកម្មគិតទុកជាមុន មួយបានកើតឡើង បង្កដោយជនសង្ស័យឈ្មោះ មុំ ហុង ភេទប្រុស អាយុ៧០ឆ្នាំ រស់នៅភូមិបឹងព្រីង ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង ប្រដាប់ដោយកាំបិតខ្វែវ(ប្រភេទកែច្នៃ) បានធ្វើសកម្មភាពកាប់ទៅលើប្រពន្ធឈ្មោះ ថឿង អែម អាយុ៣៨ឆ្នាំ រស់នៅភូមិផ្អៀង ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ជាច្រើនកាំបិត បណ្តាលអោយស្លាប់នៅនឹងកន្លែង រួចបន្តកាប់ទៅលើកូនៗចំនួន០២នាក់ ទៀត៖១.ឈ្មោះ វាណ្ណារ៉ា ឆផ្កា ភេទស្រី អាយុ១១ឆ្នាំ របួសស្មាពីក្រោយចំហៀងខាងឆ្វេង០១កន្លែង របួសមធ្យម(កូនប្តីដើម) ២.ឈ្មោះ វាណ្ណារ៉ា គន្ធា ភេទស្រី អាយុ០៨ឆ្នាំ របួសចំពីលើក្បាល០១កន្លែង (របួសមធ្យមត្រូវជាកូនបង្កើតជនសង្ស័យ)។

សមត្ថកិច្ចបានបញ្ជាក់ពីមូលហេតុថា ប្រចន្ធ័ប្រពន្ធ ដោយមុនពេលកើតហេតុ រាងប្រលប់ៗ ជនសង្ស័យបានសុំទូរសព្ទ័ប្រពន្ធដែលជាជនរងគ្រោះមើលដោយចោទថាជនរងគ្រោះមានទាក់ទងប្រុសផ្សេង នឹងបានគំរាមជនរងគ្រោះអោយប្រយត្ន័ខ្លួន ដោយជនរងគ្រោះខឹងក៏នាំកូនស្រីទាំង០២នាក់ មកដេកនៅរោងគោផ្ទះរបស់ឈ្មោះ ថឿង ផល ហៅមុំ ភេទស្រី អាយុប្រហែល៤៥ឆ្នាំ (ត្រូវជាបងបង្កើត ផ្ទះកើតហេតុទុកចោល) ដោយជនសង្ស័យមកហៅអោយទៅដេកផ្ទះវិញជនរងគ្រោះមិនទៅ លុះដល់ម៉ោងកើតហេតុខាងលើជនសង្ស័យប្រដាប់ដោយកាំបិតខ្វែវ(ប្រភេទកែច្នៃ) មកធ្វើសកម្មភាពកាប់ជនរងគ្រោះ និងកូនៗ តែម្ដង (សូមបញ្ជាក់ថារវាងជនរងគ្រោះ និងជនសង្ស័យទើបតែត្រូវរូវនៅជាមួយគ្នាទើបតែបានរយៈពេលប្រហែលកន្លះខែទេ)។
បន្ទាប់ពីបានទទួលព័ត៌មានភ្លាមកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកកោះ សហការជាមួយកំលាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកមោងឫស្សី បានចុះទៅដល់កន្លែងកើតហេតុ និងបានធ្វើការស្រាវជ្រាវរហូតដល់វេលាម៉ោង ០៧ និង៤០នាទីព្រឹក នាថ្ងៃទី២២ ខែកុម្ភះ ឆ្នាំ២០២៥ ត្រង់ចំណុចអូរប្រដាក់ ភូមិផ្អៀង ឃុំកកោះស្រុកមោងឫស្សី ខេត្តបាត់ដំបង កំលាំងយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ មុំ ហុង ភេទប្រុស អាយុ៧០ឆ្នាំ រួចបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកមោងឫស្សី ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកមោងឫស្សី ដើម្បីកសាងសំណុំរឿងបញ្ជូនតាមនីតិវិធី៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×