នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ មានករណីគ្រោះថ្នាក់ផ្ទុះគ្រាប់៦៦មម(ប្រភេទB-៦៣) ដែលជាសំណល់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះពីសង្គ្រាម បណ្តាលឱ្យកូនក្មេងតូចៗអាយុ២ឆ្នាំចំនួន២នាក់បានស្លាប់ដោយម្នាក់ស្លាប់នៅនឹងកន្លែងកេីតហេតុនិងម្នាក់ទៀតស្លាប់នៅមន្ទីរពេទ្យ។ ករណីគ្រោះថ្នាក់កេីតឡេីងស្ថិតនៅភូមិក្រញូងឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប។ ជនរងគ្រោះរួមមាន៖
១.ឈ្មោះ ម៉ូ លីសា ភេទ ស្រី អាយុ ០២ឆ្នាំ ស្នាក់នៅបណ្ដោះអាសន្នភូមិក្រញូង ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប។
២.ឈ្មោះ ធំ យេន ភេទប្រុស អាយុ០២ ឆ្នាំ រស់នៅភូមិក្រញូង ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប ។
តាងនាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរមីន ឯកឧត្តមទេសរដ្ឋមន្ត្រីលី ធុជ អនុប្រធានទី 1 អាជ្ញាធរមីន សូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតជូនចំពោះក្រុមគ្រួសារនៃសពកុមារី ម៉ូ លីសា អាយុ ០២ឆ្នាំ និងកុមារា ធំ យេន ភេទប្រុស អាយុ០២ ឆ្នាំ រស់នៅភូមិក្រញូង ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប ដែលបានគ្រោះថ្នាក់ដោយសារផ្ទុះគ្រាប់៦៦មម(ប្រភេទB-៦៣) នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥។
ក្មេងតូចៗអាយុ២ឆ្នាំចំនួន២នាក់ បានស្លាប់ដោយម្នាក់ស្លាប់នៅនឹងកន្លែងកេីតហេតុ និងម្នាក់ទៀតស្លាប់នៅមន្ទីរពេទ្យ ក្នុងករណីគ្រោះថ្នាក់កេីតឡេីងស្ថិតនៅភូមិក្រញូង ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប។
ឯកឧត្តមបានថ្លែងបន្តទៀតថា ជាថ្មីម្ដងទៀត ខ្ញុំសូមយកឱកាសនេះ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំប៉ះពាល់នៅពេលឃើញមីន និងគ្រាប់មិនទាន់ផ្ទុះ ហើយត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរមានសមត្ថកិច្ច និងប្រតិបត្តិករបោសសម្អាតមីនដែលនៅជិតទីនោះដើម្បីយកគ្រាប់ទាំងនោះទៅកំទេចចោល៕ រក្សាសិទ្ធដោយ៖សុទ្ធលី





