Tuesday, May 19, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំង តំបន់ប្រតិបត្តិការសឹករងឧត្ដរមានជ័យ បន្តសហការជាមួយអង្គភាពមិត្ត ចេញល្បាតត្រួតពិនិត្យទីតាំងសំខាន់ៗ ក្នុងភូមិសាស្ត្រលើខ្សែបន្ទាត់ព្រំដែន

ខេត្តឧត្ដរមានជ័យ៖ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ឧត្ដមសេនីយ៍ទោ តន់ ញាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងឧត្ដរមានជ័យ បានបន្តជម្រុញ ទៅគ្រប់បណ្ដាកងឯកភាពចំណុះត្រូវពង្រឹងដល់កម្លាំងប្រចាំការទាំងអស់ចូលរួមសហការគ្នាអោយបានស្អិតរមួតល្អថែមទៀតជាមួយកងកម្លាំងដែលពាក់ព័ន្ធក្នុងការចេញប្រតិបត្តិការ ត្រួតពិនិត្យបង្គោលសីមា និងបណ្ដាចំណុចគោលដៅផ្សេងៗទៀត ដែលបានកំណត់ទុក ដើម្បីតាមដានក្តាប់ឱ្យជាប់រាល់សភាពការណ៍ប្រែប្រួល តាមខ្សែបន្ទាត់ព្រំដែន ពិសេសត្រូវថែរក្សាបង្កើនប្រព័ន្ធលេណដ្ឋានអោយបានរឹងមាំ ដើម្បីធានាបាននូវសុខសន្តិភាព ស្ថិរភាពជូន ប្រជាពលរដ្ឋ និងទប់ស្កាត់រាល់សកម្មភាពបទល្មើសខុសច្បាប់ផ្សេងៗដែលអាចកើតមានឡើង ។

លោកមេបញ្ជាការ ក៏បានផ្ដាំផ្ញើរដល់យោធិនដែលកំពុងឈរជើងក្នុងភូមិសាស្ត្រ ត្រូវថែរក្សានូវសុខភាព ការពារពីជម្ងឺផ្សេងៗ ក្នុងកំឡុងពេលអាកាសធាតុកំពុងប្រែប្រួលនេះ ជាពិសេសត្រូវជៀសឱ្យឆ្ងាយពីបញ្ហាគ្រឿងញៀនផងដែរ៕រក្សាសិទ្ធដោយ៖សុទ្ធលី

×