ភ្នំពេញ ៖ ជនដៃដល់ជាមន្ត្រីកងអង្គរក្សដែលកាប់សម្លាប់ប្រពន្ធនៅខណ្ឌដង្កោ កាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៩កុម្ភៈ ដោយសារភ្លើងប្រចណ្ឌ និងទំនាស់រឿងលុយកាក់ ត្រូវបានកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ តាមចាប់ខ្លួនបានហើយ ។
ជនដៃដល់រូបនេះមានឈ្មោះ ឈឹម បញ្ញាពិទូរ្យ បានកាប់ប្រពន្ធបណ្តាលឲ្យស្លាប់ នៅភូមិក្រាំងស្វាយ សង្កាត់ក្រាំងពង្រ ខណ្ឌដង្ក នាវេលារំលងអធ្រាត្រចូលថ្ងៃទី១៩ ខែកម្ភៈ ឆ្នាំ២០២៥។
ជនរងគ្រោះឈ្មោះ ម៉ុង ស្រីនាង អាយុ៤៣ឆ្នាំ ត្រូវបានក្រុមគ្រួសារធ្វើបុណ្យនៅផ្ទះលេខ៦១៧ ផ្លូវបេតុង ភូមិត្រពាំងចក សង្កាត់ព្រៃវែង ខណ្ឌដង្កោ។
បើតាមសមត្ថកិច្ចរយៈកាលកន្លងមកជនរងគ្រោះ និងប្តី ឧស្សាហ៍ឈ្លោះប្រកែកគ្នា បញ្ហាភ្លើងប្រច័ណ្ឌ ទំនាស់គ្នាបញ្ហាលុយកាក់ រឿងពុះដីឡូតិ៍លក់ និងសង់ផ្ទះល្វែងលក់ដោយមូលហេតុបង្វិលលុយមិនទាន់។
ជនដៃដល់ ត្រូវបានសួរនាំនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ៕ រក្សាសិទ្ធដោយ៖សុទ្ធលី







