Tuesday, May 19, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនសង្ស័យ៣នាក់បានធ្វើសកម្មភាពប្លន់យកម៉ូតូ ត្រូវសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅតុលាការ

ស្ទឹងត្រែង: ថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០២៥ វេលាម៉ោង ១៩:២០នាទី មានករណីលួចមានស្ថានទម្ងន់ ដោយជនសង្ស័យបានធ្វើសកម្មភាពប្លន់យកម៉ូតូរបស់ជនរងគ្រោះចំនួន ០១គ្រឿង បានសម្រេច ស្ថិតនៅភូមិរាជានុកូល២ សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។

ក្រោយពីទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះ លោក ឧត្តមសេនីយ៍ទោ ស្នងការ បានចាត់កម្លាំងជំនាញ ផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ស្ទឹងត្រែង នៃអធិការដ្ឋាននគរបាលក្រុងស្ទឹងត្រែង និងប៉ុស្តិ៍នគរបាលរដ្ឋបាល អូរឫស្សីកណ្តាល នៃអធិការដ្ឋាននគរបាលស្រុកសៀមបូក ល្បាត និងស្វែងរកមុខសញ្ញា បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ប្រុស និងម៉ូតូចំនួន ០១គ្រឿង ដែលជារបស់ជនរងគ្រោះ ។

នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយមានការដឹកនាំបញ្ជាផ្ទាល់ពីលោក ឧត្តមសេនីយ៍ទោ ស្នងការ កម្លាំងជំនាញបានបន្តនីតិវិធីធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ ប្រុស និងចាប់យកវត្ថុតាងរួមមាន៖ ម៉ូតូចំនួន ០២គ្រឿង និងទូរស័ព្ទចំនួន ០៣គ្រឿង ។ បានធ្វើការប្រគល់ម៉ូតូទៅឲ្យជនរងគ្រោះវិញ និងបន្តស្រាវជ្រាវរកជនសង្ស័យដែលកំពុងរត់គេចខ្លួន ។ ចំណែកជនសង្ស័យ និងវត្ថុតាង កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×