រាជធានីភ្នំពេញ : ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម ង្វៀន មិញ វូ (Nguyen Minh Vu) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃ សាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជា បានពិភាក្សាអំពីការរពង្រឹងទំនាក់ទំនងមិត្តភាព ជាប្រពៃណី និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងកម្ពុជា និងវៀតណាម ក្នុងអំឡុងពេលឯកឧត្តម ឯកឧត្តមឧបនាយករដ្ឋមន្ត្រីទទួលការចូលជួបសម្តែងការគួរសមរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត នៅថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្តីការក្រសួង។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានអបអរសាទរឯកឧត្តមឯកអគ្គរដ្ឋទូត ក្នុងការ ទទួលបានការតែងតាំងនេះ និងបានបញ្ជាក់ជាថ្មីនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះបេសកកម្មការ ទូតរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត ក្នុងការជំរុញទំនាក់ទំនងកម្ពុជា-វៀតណាម។ ឯកឧត្តម ប្រាក់ សុខុន និងឯកឧត្តមឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏យូរអង្វែង ភាពជាអ្នកជិតខាងល្អ និង កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូត បានសម្តែងការពេញចិត្តចំពោះការវិវត្តជាវិជ្ជមានក្នុងទំនាក់ទំនងទ្វេភាគី ដែលត្រូវបានកត់សម្គាល់តាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចកម្រិតខ្ពស់ រួមមាន ដំណើរ ទស្សនកិច្ចផ្លូវរដ្ឋរបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់ប្រទេសវៀតណាម ដំណើរទស្សនកិច្ច ផ្លូវរដ្ឋរបស់ ឯកឧត្តម តូ ឡឺម ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូត ការងារនាពេលខាងមុខរបស់សម្តេចតេជោ និងសម្តេចធិបតីនាយករដ្ឋមន្ត្រី ទៅកាន់ប្រ ក៏បានពិភាក្សាអំពីការត្រៀមរៀបចំដំ ព្រមទាំងបានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការពង្រឹងកិច្ចសហប្រតិបត្តិការ តំបន់ និងអន្តរជាតិ។ *
លើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូត វៀតណាមបានស្វាគមន៍ចំពោះកំណើននៃពាណិជ្ជកម្មទ្វេភាគីដែលបានឈានដល់ ៧,៧៨ ប៊ីលាន ដុល្លារក្នុងឆ្នាំ ២០២៤ និងការកើនឡើងនៃលំហូរទេសចរណ៍រវាងប្រទេសទាំងពីរ ដែលឆ្លុះបញ្ចាំង ពីភាពប្រសើរឡើងនៃទំនាក់ទំនងរវាងប្រជាជននិងប្រជាជន។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និង ឯកឧត្តមឯកអគ្គរដ្ឋទូត ទន្ទឹងរង់ចាំនូវការរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-វៀតណាម លើកទី ២១ ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នៅកម្ពុជា នៅឆ្នាំ២០២៥ នេះ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក។
លើវិស័យការពារជាតិ និងសន្តិសុខ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូត បានបញ្ជាក់សាថ្មីអំពីការប្តេជ្ញាចិត្តរបស់ប្រទេសទាំងពីរចំពោះសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅ តាមព្រំដែនរួម ហើយបានឯកភាពពង្រឹងកិច្ចសហការ ក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូត ក៏ទន្ទឹងរង់ចាំការបញ្ចប់ការងារបោះបង្គោល ព្រំដែន ផងដែរ។
ឯកឧត្តមឯកអគ្គរដ្ឋទូតបានកោតសរសើរចំពោះស្ថិរភាពនយោបាយ វឌ្ឍនភាពនៃសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា និងសមិទ្ធផលនានាគួរឱ្យកត់សម្គាល់ជាច្រើនទៀត ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ព្រមទាំងបានបញ្ជាក់ពីការប្តេជ្ញា ចិត្តក្នុងការជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធក្នុងអាណត្តិការទូតរបស់ឯកឧត្តម៕រក្សាសិទ្ធដោយ៖សុទ្ធលី




