Tuesday, May 19, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន ៖ ករណីបណ្ឌិតសុខ ទូច ជាមួយនគរបាលចរាចរ គ្មានអ្នកណាចំណេញនោះឡើយ តែផ្ទុយទៅវិញ គឺខាតទាំងអស់គ្នា

ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានមានប្រសាសន៍ថា ករណីបណ្ឌិតសុខ ទូច ជាមួយនគរបាលចរាចរ បានក្លាយជាអាជីវកម្មដោយមិនដឹងខ្លួន។

តាមរយៈបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១៩ខែកុម្ភៈឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកមិនចូលចិត្តបណ្ឌិត សុខ ទូច បានថែមអំបិលប្រហុក ដើម្បីទាញទម្លាក់បណ្ឌិតសុខ ទូច។ ឯអ្នកមិនចូលចិត្តនគរបាលចរាចរ ក៏ប្រឹងថែមទឹកត្រីនិងប៊ីចេង ដើម្បីវាយប្រហារនគរបាលចរាចរ។

សម្តេចតេជោ បានថ្លែងថា តើអ្នកណាជាអ្នកទទួលផលចំណេញ លើហេតុការណ៍នេះ? គ្មានអ្នកណាចំណេញនោះឡើយ តែផ្ទុយទៅវិញ គឺខាតទាំងអស់គ្នា។
ខ្ញុំសូមបងប្អូនជនរួមជាតិ ក៏ដូចជាអ្នកពាក់ព័ន្ធ សូមបញ្ចប់រឿងនេះត្រឹមនេះ តាមរបៀបឈ្នះ ឈ្នះ និងសហការគ្នាបន្តការងាររៀងៗខ្លួន។
សង្ឃឹមថាអ្នកថែមអំបិលប្រហុកទឹកត្រីប៊ីចេង បញ្ឈប់ថែមសាំងចាក់លើភ្លើង រាប់ទាំងអ្នកផ្តល់សារមកខ្ញុំវាយប្រហារម្ខាងៗ។ បើលុបសារនោះចោលខ្លួនឯង ជាការល្អ ព្រោះខ្ញុំបានមើលរួចហើយ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×