Tuesday, May 19, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកបណ្ឌិត សុខ ទូច បានប៉ះទង្គិចទាស់ពាក្យសម្តីគ្នាជាមួយនឹងសមត្ថកិច្ចវាស់ជាតិអាល់កុល ពេលសមត្ថកិច្ចស្រែកគំហកដាក់លោកថា ហែងស្អីបានមកបញ្ជាកងកម្លាំង

ភ្នំពេញ ៖ លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានប៉ះទង្គិចទាស់ពាក្យសម្តីគ្នាជាមួយនឹងសមត្ថកិច្ចវាស់ជាតិអាល់កុល មួយកន្លែង នៅក្នុងរាជធានីភ្នំពេញ នៅយប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥។ ដោយសារតែលោក សុខ ទូច បានស្នើសុំសមត្ថកិច្ចមើលប្រដាប់វាស់ជាតិអាល់កុល ខ្លាចក្រែងរបស់ដែលគេប្រើរួច ប៉ុន្តែលោកថា សមត្ថកិច្ចមិនព្រមឡើយ ហើយថែមទាំងស្រែកគំហកដាក់លោកទៀតថា ហែងស្អីបានមកបញ្ជាកងកម្លាំង។ ពាក្យសម្តីនេះហើយ ធ្វើឱ្យលោកបណ្ឌិត សុខ ទូច ច្រលោតខឹង នាំឱ្យមានការប៉ះសម្តីគ្នាជាមួយសមត្ថកិច្ច។

តាមរយៈសំណេររបស់លោកបណ្ឌិត សុខ ទូច នៅលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការយ៉ាងដូច្នេះថា “ក្រោយពីចុះស្រាវជ្រាវអស់រយ:ពេល៣ថ្ងៃ ដើរឡើងភ្នំផង បើកឡានផង មកដល់ភ្នំពេញយប់ទៅហើយ ប៉ុន្តែរីករាយណាស់បានទៅដល់ទីដៅដែលគ្រោងទុក និងបានណាត់អ្នកប្រវត្តិសាស្រ្តប្រជុំថ្ងៃស្អែក បន្ទាប់មកក៏បានចូលហូបបាយ និងបានហូបបីយ៉ែមួយកំប៉ុងប៉ុណ្ណោះដើម្បីរំសាយការហត់នឿយ ហូបរួចបានបើកឡានជូនមន្រ្តីដែលទៅជាមួយទៅយកម៉ូតូនៅកន្លែងធ្វើការ ទើបចេញដំណើរមកផ្ទះនៅបាសិត នៅតាមផ្លូវមកផ្ទះបានជួប ប៉ូលិសអនុវត្តន៍ច្បាប់ត្រួតពិនិត្យជាតិស្រវឹង ពួកគាត់ឃាត់ឡាននឹងអោយខ្ញុំផ្លុំវាស់កំរិតជាតិអាល់កុល ខ្ញុំបានចុះទៅសហការ តែខ្ញុំស្នើសុំហែកទុយោថ្មី ព្រោះខ្ញុំខ្លាចដដែលរបស់អ្នកចាស់ឆ្លងរោគ ផ្ទុយទៅវិញគេកំហកថាហែងស្អីបានមកបញ្ជាកងកម្លាំង ខ្ញុំកំពុងតែហត់នឿយផងលឺបែបនេះខ្ញុំទប់មិនជាប់ក៏ឆេវឆាវកើតជារឿង តែក្រោយមកខ្ញុំសហការផ្លុំចំនួន៣ដង តែមិនឃើញកំរិតជាតិអាល់កុលដែលគេចង់បាន គេថាខ្ញុំផ្លុំមិនត្រឹមត្រូវ អោយខ្ញុំផ្លុំម្តងទៀត តែក្រោយនេះខ្ញុំលែងសហការ ខ្ញុំក៏បាននិយាយថាបើខ្ញុំខុសចង់ដាក់ខ្នោះខ្ញុំដាក់ទៅ កាយវិការច្រលោតព្រោះខ្ញុំខឹងណាស់ ហត់ណាស់ ខ្ញុំបានប្រាប់ថាខ្ញុំសុខទូច ទើបមកពីព្រំដែនទេ តែគេចោទខ្ញុំថាស្រវឹងជោគជាំ ប្រហែលឃើញភ្នែកខ្ញុំក្រហម ថ្ងៃនេះខ្ញុំដើរផង ខ្ញុំបើកឡានដោយខ្លួនឯងជាង៦០០គីឡូម៉ែត និងមានបញ្ហាភ្នែកស្ងួត លុបមុខញីភ្នែកជាច្រើនដង ហត់នឿយជាប់មិនមានបានសំរាក។ មានប៉ូលីស ដៀលខ្ញុំធ្វើដល់បណ្ឌិតចារិកអីចឹង ខ្ញុំជាពលរដ្ឋម្នាក់បើខ្ញុំខុសខ្ញុំទទួលទោស បើខ្ញុំមិនបានទទួលទានដល់កំរិតដែលបង្កបញ្ហាផងតើអោយខ្ញុំផ្លុំរបៀបម៉េចទៀត? គេថតខ្ញុំបាន តែពេលខ្ញុំអោយគ្រួសារខ្ញុំថតវិញ គេមិនអោយថតទេ។ ខ្ញុំបានទុកឡាននៅទីនោះ រួចដើរមកផ្ទះ គ្រួសារខ្ញុំហៅកង់បីជិះបានបន្តិច ទើបដឹងថាផ្ទះខ្ញុំឆ្ងាយគេមិនដឹកទេ ក្រោយមកទើបមានកង់បីមួយទៀតព្រមដឹកមកផ្ទះ ព្រោះគេបានស្គាល់ខ្ញុំ មកដល់ផ្ទះគេសុំថតជាមួយខ្ញុំ។ ខ្ញុំថាមិនបង្ហោះទេ ប៉ុន្តែមកដល់ផ្ទះហើយដេកមិនលក់ ទើបរៀបរាប់ជាសាធារណ:បែបនេះ”។ រក្សាសិទ្ធដោយ៖សុទ្ធលី

×