Tuesday, May 19, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អនុប្រធានពីររូបនៃ សមាគមសម្ព័ន្ធនិសិត្សបញ្ញវន្តខ្មែរ (KSILA) នឹងបន្តការឃុំខ្លួនបណ្តោះអាសន្នបន្ថែម

ភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥អនុប្រធានពីររូបនៃ សមាគមសម្ព័ន្ធនិសិត្សបញ្ញវន្តខ្មែរ (KSILA) ត្រូវបានសាកសួរដោយចៅក្រមស៊ើបសួរ នៅខណៈដែលសាលាដំបូងរាជធានីភ្នំពេញកំពុងពិចារណា ថាតើគួរបន្តឃុំខ្លួនបណ្តោះអាសន្នក្នុងរយៈពេលបន្ថែមលើ កញ្ញា រៀម ស្រីពេជ្ររតនា និងលោក ធី ថន ដែរឬទេ ។ អ្នកទាំងពីរត្រូវបានបដិសេធសំណើនៅក្រៅឃុំដោយតុលាការកំពូលកាលពីខែមុន ។

សកម្មជនជាយុវជនទាំងពីររូបនេះ ត្រូវបានចាប់ខ្លួនពីបទ រួមគំនិតក្បត់ កាលពីខែសីហា អំឡុងពេលនៃការបង្ក្រាបទ្រង់ទ្រាយធំលើមនុស្សជាង ១០០ នាក់ ដែលអ្នកទាំងនោះត្រូវបានគេចោទប្រកាន់ថា បានបញ្ចេញមតិ ឬគ្រោងនឹងប្រមូលផ្តុំគ្នាទាក់ទងនឹងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា វៀតណាម និងឡាវ (CLV-DTA) ដែលជាកិច្ចព្រមព្រៀងសហប្រតិបត្តិការក្នុងតំបន់ ហើយដែលកម្ពុជាទើបតែសម្រេចដកខ្លួនចេញកាលពីពេលថ្មីៗនេះ ។
យុវជនសមាគមសម្ព័ន្ធនិសិត្សបញ្ញវន្តខ្មែរពីររូប ដែលត្រូវបានបញ្ជូនត្រឡប់ទៅកាន់ពន្ធនាគារវិញម្សិលមិញនេះ គឺក្នុងចំណោមអ្នកទោសដោយប្រើសិទ្ធិ ចំនួន ៥៩ នាក់ផ្សេងទៀត ដែលបានជាប់ឃុំក្នុងពន្ធនាគារ ដោយសារការបញ្ចេញមតិ ក្រោមការចោទប្រកាន់ថាបានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×