Tuesday, May 19, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាលាឧទ្ធរណ៍រាជធានីភ្នំពេញបានសម្រេចមិនអនុញ្ញាតឱ្យសកម្មជនបរិស្ថានចំនួន៥នាក់ នៅក្រៅឃុំនោះឡើយតាមការស្នើសុំ

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ សាលាឧទ្ធរណ៍រាជធានីភ្នំពេញបានបើកសវនាការសុំនៅក្រៅឃុំលើសំណុំរឿងសកម្មជនបរិស្ថានចំនួន៥រូបរួមមានលោក ថុន រដ្ឋា លោក លី ចាន់ដារ៉ាវុត កញ្ញា ភួន កែវរស្មី កញ្ញា ឡុង គន្ធា និងលោក យីម លាងហ៊ី។ អ្នកទាំងប្រាំត្រូវបានចោទប្រកាន់ពីបទប្រមាថអង្គព្រះមហាក្សត្រ និងបទរួមគំនិតក្បត់ តាមមាត្រា៤៥៣ និង៤៣៧ នៃក្រមព្រហ្មទណ្ឌកម្ពុជា។ នេះបើតាមការចេញផ្សាយរបស់សមាគមអាដហុក។

សូមបញ្ជាក់ថាកាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ សាលាដំបូងរាជធានីភ្នំពេញបានសម្រេចផ្តន្ទាទោសលោក យីម លាងហ៊ី កញ្ញា ស៊ុន រដ្ឋា និងលោកអាឡិច ហ្សាន់ដ្រូហ្គន់សាឡេសដេវីតសុន ដាក់ពន្ធនាគារក្នុងម្នាក់ៗរយៈពេល៨ឆ្នាំ និងពិន័យជាប្រាក់ចំនួន១០លានរៀល។ លើសពីនោះតុលាការក៏បានសម្រេចហាមឃាត់លោកអាឡិច ហ្សាន់ដ្រូហ្គន់សាឡេសដេវីតសុន មិនឱ្យចូល ឬស្នាក់នៅក្នុងប្រទេសកម្ពុជាផងដែរ។ បន្ថែមលើសពីនេះ តុលាការក៏បានសម្រេចផ្តន្ទាទោសលោក លី ចាន់ដារ៉ាវុត កញ្ញា ឡុង គន្ធា កញ្ញា ភួន កែវរស្មី លោក ថុន រដ្ឋា លោក ពក ខើយ លោក រ៉ៃ រក្សា និងលោក ប៉ិញ ពិសិដ្ឋ ដាក់ពន្ធនាគារក្នុងម្នាក់ៗរយៈពេល៦ឆ្នាំ។ សកម្មជនចំនួនប្រាំនាក់រួមមានលោក យីម លាងហ៊ី លោក ថុន រដ្ឋា លោក លី ចាន់ដារ៉ាវុត កញ្ញា ឡុង គន្ធា និងកញ្ញា ភួន កែវរស្មី ត្រូវបានសមត្ថកិច្ចចាប់ខ្លួនភ្លាមៗ និងបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារទៅតាមបណ្តាខេត្តផ្សេងៗគ្នា បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញបានប្រកាសសាលក្រម។ នៅសវនាការរសៀលនេះ សាលាឧទ្ធរណ៍រាជធានីភ្នំពេញបានសម្រេចមិនអនុញ្ញាតឱ្យអ្នកទាំងប្រាំនាក់ បាននៅក្រៅឃុំនោះឡើយតាមការស្នើសុំរបស់សាមុីខ្លួនទាំង៥នាក់ និងមេធាវីនោះឡើយ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×